CamNews

រថយន្ត 

លេចចេញ គំរូរថយន្ត Volkswagen ស៊េរីថ្មី ឆ្នាំ២០២០ ប្រើចំហាយទឹក (មានវីដេអូ)

រថយន្ត Volkswagen Aqua Hovercraft ម៉ូដែលថ្មី ឆ្នាំ២០២០ ដ៏ប្រណិត និងទំនើបបំផុត ត្រូវ
បានលេចចេញនូវគំរូ ដ៏មិនគួរឱ្យជឿ ដែលមានសមត្ថភាពខ្ពស់  អាចបើកបរបានគ្រប់ស្ថាន
ភាពផ្លូវទំាងនៅទឹក នៅលើដីគោក ដីខ្សាច់ និងនៅលើទឹកកក។

គំរូរថយន្ត Volkswagen Aqua Hovercraft ឆ្នាំ២០២០ ដ៏ស្រស់ស្អាត និង មានសមត្ថភាពដ៏
ខ្លាំងក្លានេះ ត្រូវបានរចនាម៉ូដឡើងដោយ អ្នករចនាម៉ូដជនជាតិចិនម្នាក់ មានអាយុ ២១ឆ្នាំ 
ឈ្មោះ Yuhan Zhang។

គំរូរថយន្ត Volkswagen Aqua Hovercraft ម៉ូដែលថ្មី ឆ្នាំ២០២០ នេះ  ត្រូវផលិតឡើង  ជា
មួយនឹងម៉ាស៊ីនប្រើកម្លាំងទឹក (ចំហាយទឹក) ដោយមានបំពាក់កង្ហារ ៤  នៅក្រោយ ដើម្បី
គ្រប់គ្រងបញ្ជាល្បឿន និងចង្កូត៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ highsnobiety


Tags: car 2020 Volkswagen Aqua Hovercraft Concept