CamNews

ភាពយន្ត 

The Expendables 3 ចេញវីដេអូថ្មីមួយ បង្ហាញពីឈុតឆាកខ្លីៗ ក្នុងរឿងវគ្គថ្មីនេះ (វីដេអូខាងក្នុង)

រឿង The Expendables ដែលជារឿង ដ៏ល្បីល្បាញ ខាងបាញ់បោះ ហើយមានតារាល្បីៗ ចូល រួមសំដែង ជាច្រើននោះ បន្ទាប់ពីបញ្ចេញ Poster ឥលូវនេះ បញ្ចេញទាំងវីដេអូ Trailer ទៀត សំរាប់វគ្គ ៣ នេះ ។



នេះជា Trailers ទី ១ ហើយដែលបញ្ចេញ ឈុតឆាកនៅក្នុងរឿង ដែលមានរយៈពេល ប្រមាណ មួយនាទី ប៉ុណ្ណោះ ។ នៅក្នុងរយៈពេល ១ នាទីនេះ យើងឃើញមាន ឈុតឆាក បាញ់ប្រហារគ្នា យ៉ាងជក់ចិត្ត ដែលមានអាវុធ ដូចជា កាំភ្លើងវែង មីស៊ីល និងឧត្ថម្ភាគចក្រ ជាដើម ។ ក្រៅពីនោះ ក៏បានបញ្ចេញ មុខមាត់តារាសំដែង ទាំងអស់នៅក្នុង នោះផងដែរ ។



The Expendables 3 នឹងស្វាគមន៍ ទស្សនិកជន នៅខែ សីហា ២០១៤ ខាងមុខនេះហើយ ដូចនេះ ទស្សនិកជន រង់ចាំតាមដាន ទស្សនាទាំងអស់គ្នា ៕ 


ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: movie the expendables hollywood action