CamNews

ភាពយន្ត 

Transformers 4 មិនទាន់ចេញបញ្ចាំងផង គំរោងថត Transformers 5 បានចេញមកទៅហើយ

Transformers ភាពយន្តហូលីវូដ មនុស្សយន្តដ៏អស្ចារ្យ ល្បីល្បាញអស់ ៣ វគ្គរួចមកហើយនោះ វគ្គ ៤ កំពុងតែ អង្រួនបេះដូង ទស្សនិកជន អោយជាប់ចិត្ត ជាមួយនិងរឿងនេះ ។ វគ្គ ៤ នៃរឿង Transformers មានឈ្មោះថា Age Of Extinction ដែលគ្រោងនឹង​ បញ្ចាំងក្នុងឆ្នាំនេះ ។



វគ្គ ៤ មិនទាន់បាន ដាក់បញ្ចាំងផង ឥលូវនេះ យើងបានទទួល ព័ត៌មានថា វគ្គទី ៥ នៃរឿង Transformers ត្រូវបានគេ គ្រោងទុករួច បាត់ទៅហើយ ។ ព័ត៌មាននេះ ត្រូវបានគេដឹង ដោយសារ តែ ឯកសារព្រមប្រៀង រវាងក្រុមហ៊ុន ផលិតរបស់ក្មេងលេង Hasbro និង Paramount Picture ត្រូវ បានគេ យកមកផ្សព្វផ្សាយ តាមអ៊ីនធើណេត ។ ក្នុងគំរោងនោះ ត្រូវបានគេ កត់សំគាល់ថា Transformers 5 នឹងចេញនៅក្នុង ឆ្នាំ ២០១៧ ។ ហើយក្រៅពីនោះ ក៏មានគំរោង ចេញភាពយន្ត គំនូរជីវចល ២ រឿងផងដែរ ដែលរឿងទីមួយ គ្រោងចេញនៅឆ្នាំ ២០១៥ និងរឿងទី ២ នៅក្នុង ឆ្នាំ ២០១៦ ។



បើទោះបីជា រឿងទី ៤ នេះទទួលបាន ផលអវិជ្ជមានច្រើន ពិតមែន តែផលវិជ្ជមានគឺ ច្រើនជាង អ្វីដែល អាចលប់ផលអវិជ្ជមាន ចោលបាន ។ Transformers 5 ត្រូវបានគេដឹងថា នឹងសំរេចទៅលើ ចំណូលនៃ Transformers 4 : Age Of Extinction នេះហើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ screenrant 


Tags: movie transformers hollywood hasbro