CamNews

ទូរស័ព្ទ 

Olive -ខ្សែភាពយន្តថតដោយទូរស័ព្ទ Nokia N8

ខ្សែភាពយន្តមានចំណងជើងថា "Olive" ដែលបានប្រើប្រាស់នូវទូរស័ព្ទ Smartphone N8
របស់ Nokia ជំនួសអោយការប្រើប្រាស់ កាមេរ៉ាថតវីដេអូនោះ នឹងត្រូវបានដាក់បញ្ចាំងនៅ
ក្នុងប្រទេសអាមេរិកក្នុងពេលឆាប់ៗនេះហើយ។

យោងតាមប្រភពពី GSM Arena បានអោយដឹងថា ចាងហ្វាងពីររូប គឺ Hooman Khalili និង
Patrick Gilles ទើបតែបានធ្វើយុទ្ធនាការរបស់ខ្លួនក្នុងការថតនូវខ្សែវីដេអូមួយមានចំណង
ជើងថា "Olive" ដោយបានប្រើប្រាស់នូវទូរស័ព្ទ Nokia N8 ជំនួសអោយការប្រើប្រាស់នូវ
ឧបករណ៍កាមេរ៉ាថតវីដេអូដូចភាពយន្ដផ្សេងៗ ហើយខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំង
ជូនអ្នកទស្សនាទាំងឡាយនៅក្នុងប្រទេសអាមេរិកក្នុងពេលឆាប់ៗនេះផងដែរ។



បណ្តាអ្នកដែលបានចូលរួមនៅក្នុងគំរោងខាងលើបានប្រើប្រាស់នូវ Lens ជំនួយ ៣៥ម.ម
បំពាក់បន្ថែមលើទូរស័ព្ទ Nokia N8 ដើម្បីចាប់យករូបភាពអោយមានលក្ខណៈកាន់តែច្បាស់
មួយកំរិតទៀត។ ខ្សែភាពយន្តដែលមានចំណងជើងថា "Olive" នេះសំដែងដោយតារាភាព
យន្តស្រីឈ្មោះ Gena Rowlands ដែលស្ត្រីរូបនោះគឺជាតារាភាពយន្តដ៏ឆ្នើមម្នាក់ទទួលបាន
ពានរង្វាន់ភាពយន្តប្រចាំឆ្នាំក្នុងប្រទេសអាមេរិក (Academy Award) ចំនួនពីរលើក ជាមួយ
នឹងតារាភាពយន្តឈ្មោះ John Scurti, Chris Maher និង Ruby Alexander ។ ចំណែកឯសាច់
ភ្លេងរបស់ភាពយន្តខាងលើនេះនិពន្ធនិងផលិតដោយលោក George Lucas នាយករបស់
ក្រុមហ៊ុន Skywalker Sound ៕

ប្រភព៖ GSM Arena
ដោយ៖ រដ្ឋា

Tags: electronicnokiatechnologyolivenokia n8gena rowlandsruby alexanderjohn scurtichris maherhooman khalilipatrick gilles