CamNews

អ៊ីរ៉ង់ បាញ់ធ្លាក់យន្ដហោះស៊ើបការណ៍របស់ អាមេរិក

សារព័ត៌មាន អ៊ីរ៉ង់ បានចេញផ្សាយថា កងទ័ពរបស់ប្រទេសនេះបានបាញ់ធា្លក់យន្ដហោះ
ស៊ើបការណ៍គ្មានអ្នកបើកបរមួយគ្រឿងរបស់ អាមេរិក បន្ទាប់ពីយន្ដហោះនេះបានបំពាន
លើដែនអាកាសភាគខាងកើតរបស់ អីរ៉ង់ ប៉ុន្ដែមន្ដ្រីរបស់រដ្ឋាភិបាល អាមេរិក បានបដិសេធ
ព័ត៌មាននេះ។


សារព័ត៌មានរបស់ អ៊ីរ៉ង់ ដកស្រង់សំដីមន្ដ្រីយោធានៃប្រទេសនេះ ថ្លែងថា យន្ដហោះនេះមិន
ទទួលរងការខូចខាតច្រើនប៉ុន្មាន ហើយបច្ចុប្បន្ន វាកំពុងស្ថិតក្នុងដៃយោធា អ៊ីរ៉ង់។

សារព័ត៌មានរបស់ អ៊ីរ៉ង់ បានផ្សាយថា យោធាប្រទេសនេះបានបាញ់ទម្លាក់យន្ដហោះនេះនៅ
ភាគខាងកើតនៃប្រទេស អ៊ីរ៉ង់ ប៉ុន្ដែមិនបានអោយដឹងពីពេលវេលាច្បាស់លាស់នោះទេ។

ក្នុងខណៈនេះដែរ NATO បានអោយដឹងថា ក្រុមអ្នកបញ្ជាពីចម្ងាយបានបាត់បង់ទំនាក់ទំនង
ជាមួយយន្ដហោះស៊ើបការណ៍គ្មានអ្នកបើកបរ នៅតំបន់ភាគខាងលិច Afghanistan កាលពី
សប្ដាហ៍មុន។

កាលពីថ្ងៃទី ៤ ធ្នូរកន្លងទៅ NATO ក៏បាននិយាយដែរថា យន្ដហោះដែល អ៊ីរ៉ង់ និយាយនោះ
អាចជាយន្ដហោះគ្មានអ្នកបើកបរដែលត្រូវបាត់ខ្លួន ដោយសារថា ពេលនេះ NATO មិនទាន់
កំណត់បានស្ថានភាពរបស់យន្ដហោះនេះនៅឡើយ។

ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីការប្រកាសរបស់សារព័ត៌មាន អ៊ីរ៉ង់ មន្ដ្រីអាមេរិកម្នាក់ដែលសុំ
មិនបញ្ចេញឈ្មោះបានថ្លែងថា ពុំមានសញ្ញាណាមួយដែលបង្ហាញថា យន្ដហោះស៊ើបការណ៍
អាមេរិក ត្រូវបាញ់ធ្លាក់នោះទេ។

បញ្ហាខាងលើបានកើតឡើងខណៈដែល អ៊ីរ៉ង់ កំពុងព្យាយាមគ្រប់គ្រងការខឹងសម្បាររបស់
អន្ដរជាតិ ចំពោះការបណ្ដោយអោយក្រុមបាតុករចូលទៅវាយបំផ្លាញស្ថានទូត អង់គ្លេស នៅ
ប្រទេស អ៊ីរ៉ង់ កាលពីដើមសប្ដាហ៍មុន។

គួររំឮកថា អ៊ីរ៉ង់ ធ្លាប់បានបាញ់ទម្លាក់យន្ដហោះគ្មានអ្នកបើកបរ របស់ អាមេរិក អ៊ីស្រាអែល
និង អង់គ្លេសផងដែរ។

កាលពីខែ កក្កដា សារព័ត៌មាន អ៊ីរ៉ង់បានដកស្រង់សំដីអ្នកតំណាងរាស្ដ្រម្នាក់និយាយថា អ៊ីរ៉ង់
បានបាញ់ធ្លាក់យន្ដហោះស៊ើបការណ៍មួយគ្រឿងរបស់ អាមេរិក នៅក្នុងតំបន់ក្បែរទីតាំងរោង
ចក្រនុយក្លេអែរ Fordu ។ ប៉ុន្ដែក្រោយមក កងទ័ពការពារបដិវត្តន៍អ៊ីរ៉ង់(Iran's Revolutionary
Guards) បានបដិសេធចំពោះព័ត៌មាននេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP, Reuters

Tags: natoplanespynewsamericainternational newsiranwaru.s.