CamNews

ទូរស័ព្ទ 

កំពូលទូរស័ព្ទ ស្មាតហ្វូន Galaxy S6 និង Galaxy S6 edge បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី

ព័ត៌មានបច្ចេកវិទ្យា ៖ ភ្នំពេញ ថ្ងៃទី១ ខែមេសា៖ ទីបំផុត ក្រុមហ៊ុន សាមសុង បានបង្ហាញ កំពូល ​ទូរស័ព្ទ ដៃស្មាតហ្វូនSamsung Galaxy S6 និង Galaxy S6 Edge ជាផ្លូវការហើយនៅសណ្ឋាគារRaffle Le Royal រាជធានីភ្នំពេញ។ ជាមួយនឹងទូរស័ព្ទម៉ូដែលថ្មីនេះ ក្រុមហ៊ុន សាមសុង បានឈាន​ជើងមួយជំហ៊ាន​ទៀត​នាំមុខគេលើផ្នែកបច្ចេកវិជ្ជា និងគំនិតច្នៃប្រឌិតដល់កំពូល​​  លើឆាកអន្តរជាតិ ចំពោះទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge ដែលត្រូវបានប្រសិទ្ធិនាមជា កំពូលទូរស័ព្ទដៃល្អឯកគ្មានពីរ ដោយសមាគម GSMA នៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទពិភពលោក​ MWC 2015។​

តាមរយៈសម្តី របស់លោក ហ្គីហាន់ លី អគ្គនាយក ក្រុមហ៊ុន     សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំ កម្ពុជា-ឡាវ បានមានប្រសាសន៍ថា «ទូរស័ព្ទដៃស្មាតហ្វូន  ទាំងពីរ ម៉ូដែលនេះ ត្រូវបានរចនាឡើង យ៉ាង ផ្ចិតផ្ចង់ និងយកចិត្តដាក់ជាទីបំផុត រួមជាមួយ   គំនិត   ច្នៃប្រឌិតទាំងរូបរាង ទាំងតួម៉ាស៊ីន ធ្វើឲ្យទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge  ក្លាយជាទូរស័ព្ទប្រកបដោយប្រណិតភាព និងស្អាតអស្ចារ្យ ដែលធ្វើអ្នកប្រើកាន់តែមានភាពថ្លៃថ្នូរថែមមួយកម្រិតទៀត   ។ ដើម្បីជាបទដ្ឋានសម្រាប់ការងារ​ Design  ស្នាដៃ និងសម្ថភាពដល់កំពូល Galaxy S6 និង S6 Edge ត្រូវបានបង្កើតឡើងអំពីវត្ថុធាតុដើមដ៏ប្រណិត រួមជាមួយ បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ សាមសុង ដើម្បី  ផ្តល់បទពិសោធន៍  គ្មានគូប្រៀប ដល់អ្នក ប្រើ ប្រាស់ ជាមួយនឹងភាពច្នៃប្រឌិតដ៏ថ្មីសន្លាង    សម្រាប់ Galaxy S6 and Galaxy S6 edge  សាមសុង នឹងនាំមកនូវ សគរាជថ្មីនៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត និងក្លាយជាបទដ្ឋានក្នុងវិស័យនេះ។ »

តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញពីសុទិដ្ឋិនិយមរបស់ ខ្លួនចំពោះ ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge ទាំងពីរនេះ    ក្នុងកម្មវិធីនេះផងដែរថា « នាងខ្ញុំកាន់តែមានមោទនភាពខ្លាំងមែនទែន ចំពោះ  គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង ដែលបាន បង្កើតផលិតផលថ្មីៗទំនើបបែបនេះ ហើយនាងខ្ញុំក៏មានកិត្តិខ្លាំងណាស់  ដែលក្រុមហ៊ុន ជ្រើសរើសនាង ខ្ញុំជា ឯកអគ្គរាជទូតតំណាងផលិតផលទូរស័ព្ទនៅកម្ពុជា។ »

 

លក្ខណៈពិសេសលេចធ្លោរបស់ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ៖

គែម និងតួលោហៈ មិនកោងដូចទូរស័ព្ទដទៃ មានកញ្ចក់ Gorilla សងខាង

អេក្រង់  5.1 អ៊ីញ គុណភាព HD (2560x1440, 577ppi) Super AMOLED

ងាយស្រួលមើលក្រោមពន្លឺថ្ងៃ ហើយមានទម្ងន់ត្រឹមតែ 138g  

អាចប្រើដោយឆ្នាំងសាកឥតខ្សែរ ហើយសាក 10 នាទីប្រើបាន 4 ម៉ោង ដែលគ្មានទូរស័ព្ទអាចផ្ទឹមបាន។

កាមេរាមុខ 5 មេហ្គាភិចស្សែល កាមេរាក្រោយរហូតដល់ 16MP មេហ្គាភិចស្សែល អាចចាប់រូបបានច្បាស់ទោះជាញ័ររង្គើ ឫក៏ ក្នុងទីងងឹត

សំឡេងឮច្បាស់ និងចាក់សោរដោយប្រើក្រយៅម្រាមដៃបានលឿន និងស្រួលជាងមុន។

 

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Samsung  Galaxy S6 និង Galaxy S6 Edge  ចាប់  ផ្តើមទទួល ការកក់ ហើយ នៅតាមហាងទំនើប Samsung Brand Shop ទាំងអស់នៅកម្ពុជា។  ទូរស័ព្ទដៃស្មាតហ្វូន Galaxy S6 32GB មានតម្លៃត្រឹមតែ $690 រីឯ Galaxy S6 Edge 32GB មានតម្លៃ ចាប់ពី $800  ឡើងទៅ ទៅតាម ប្រភេទទំហំអង្គចងចាំ និងពណ៌របស់វា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែក   បច្ចេកវិជ្ជា   ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើង កំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន   កុំព្យូទ័រ   លើតុ  ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍    វេជ្ជសាស្ត្រ ឧបករណ៍  ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក  ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge