CamNews

ប្លែកៗ 

ក្រុមនារីសិចស៊ី កំដរបុណ្យសព ដោយលេងភ្លេង​ ទាន់សម័យ (វីដេអូ)

នៅក្នុងពិធីបុណ្យសព គេងតែងតែលេងភ្លេងតាមបែបទំនៀមទម្លាប់បុរាណដ៏គួរឱ្យស្រងេះស្រងោច
ប៉ុន្ដែ អ្នកមានមួយចំនួន នៅតៃវ៉ាន់ បែរជាជួលក្រុមនារីដ៏ស្រស់ស្អាត ស្លៀកពាក់សិចស៊ី លេងភ្លេង
បែបកន្ដ្រាក់អារម្មណ៍ទៅវិញ។

អ្នកទាំងឡាយដែលបានចូលរួម តែងសម្ដែងនូវការរំលែកទុក្ខ ដោយទឹកមុខក្រៀមក្រំបំផុត ដើម្បី
ជាការគោរព ស្រណោះអឡោះអាល័យដល់អ្នកដែលបានធ្វើកាលកិរិយាចាកលោក។ នៅក្នុង
ប្រទេសជាច្រើន បុណ្យសពគឺជា ពិធីដែលអ្នកចូលរួម មិនអាចសើច ឬបញ្ចេញទឹកមុខសប្បាយ
រីករាយ ការធ្វើដំណើរ ការនិយាយ តែងធ្វើឡើងដោយថ្នមៗ។ ប៉ុន្ដែ ថ្មីៗនេះ គ្រួសារអ្នកមានមួយ
ចំនួន នៅតៃវ៉ាន់ភាគខាងត្បូង នៅពេលប្រារព្ធពិធីបុណ្យសពជូនសាច់ញាតិរបស់ខ្លួន ពួកគេបែរ
ជាជួលក្រុមនារីដ៏ស្រស់ស្អាត ស្លៀកពាក់ខ្លីលើជង្គង់ និងលេងភ្លេង បទទាន់សម័យទៅវិញ។
 
អ្នកលេងអ៊ីនធើរណិតមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានទស្សនាវីដេអូ បង្ហាញ
អំពីសកម្មភាព និងទិដ្ឋភាពនៃក្រុមនារីផ្លុំត្រែ ដើរជុំវិញក្ដារមឈូស។ មនុស្សមួយចំនួន បានចាប់
អារម្មណ៍លើពិធីបុណ្យបែបនេះ ៖ “ខ្ញុំចង់បានពិធីបុណ្យសពដែលមានភាពសប្បាយរីករាយដូច្នេះ”។
អ្នកខ្លះថា ៖ “ក្រុមតន្ដ្រីនេះ គួរឱ្យស្រឡាញ់” ។ ក្រៅពីនេះ ក៏មានមតិខ្លះ និយាយចំអកថា ៖ “ប្រយ័ត្ន
ផង! តិចអ្នកស្លាប់ រស់ឡើងវិញ” ។

ប៉ុន្ដែ មតិទូទៅជាច្រើន យល់ថា បុណ្យសពគួរតែធ្វើឡើងដោយរក្សាលក្ខណៈជាប្រពៃណី ស្ងាត់
ស្ងៀម ៖ “ធ្វើបែបនេះ មិនសមជាពិធីបុណ្យសព”។ អ្នកខ្លះទៀតថា ៖ “ភ្លេងបុណ្យខ្មោច បែរជាលេង
កក្រើកជាងពិធីរៀបការទៅទៀត” ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ប្រើលិង្គលេងព្យ៉ាណូ ជំនួសដៃ (Video Inside)

លក់​ពងស្វាស​ម្ខាង តម្លៃ ៣,៥ម៉ឺន​ដុល្លារ ដើម្បី​គាំទ្រ​ពេទ្យវិទ្យា

កាមេរ៉ាសុវត្ថិភាព ជាង៦០ ត្រូវបានបំពាក់នៅលើ បង្គោលភ្លើងចរាចរណ៍មួយ

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/SH


Tags: Taiwan Funeral Strippers Dance Dead