CamNews

ថេបប្ល៊ែត 

Microsoft ត្រូវបានប្តឹងព្រោះពាណិជ្ជកម្មខុស tablet Surface

រឿងនេះបានកើតឡើងពេលដែលអតីតអ្នកច្បាប់ម្នាក់បានទិញ Surface 32 GB ប៉ុន្តែ
បាន
រកឃើញថា នៅក្នុងម៉ាស៊ីនជាក់ស្តែង Drive មានទំហំតែ 16 GB ប៉ុណ្ណោះ។

អតីតអ្នកច្បាប់ម្នាក់រស់នៅ California (អាមេរិច) ទើបតែដាក់ពាក្យបណ្តឹងទៅតុលាការ ដោយធ្វើ
ការប្តឹង Microsoft។ មូលហេតុនៃបណ្តឹងនេះ គឺមកពី Tablet Surface ដែលគាត់ទើបតែបានទិញ
មិនមាន Drive ផ្ទុកឯកសារគ្រប់ចំនួនដូចដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម។

Andrew Sokolowski បានឲ្យដឹងថាគាត់បានទិញ Tablet Surface version 32 GB កាលពីសប្តាហ៍
មុន។ ជាក់ស្តែងទំហំ Drive ផ្ទុកនៅក្នុងម៉ាស៊ីនគឺឆាប់អស់ នៅពេលដែលគាត់បញ្ចូលបទចម្រៀង
និងឯកសារ Word មួយចំនួនមក។ គាត់បានរកឃើញថា ទំហំពាក់កណ្តាល(16GB) ទៀតគឺបាន
ប្រើអស់ សំរាប់ប្រព័ន្ធប្រតិបត្តិការ និង Application មួយចំនួនទៀតដែលបាន Set Up ជាស្រេចនៅ
ក្នុងម៉ាស៊ីន។

បច្ចុប្បន្ន តុលាការកំពុងត្រួតពិនិត្យពីបណ្តឹងនេះ។ រីឯខាង Microsoft នៅមិនទាន់មានប្រតិកម្មណា
មួយឡើយ។ ជាក់ស្តែងនៅលើ website របស់ Microsoft ក៏បានបង្ហោះប្រាប់ព័ត៌មានពីរឿងដែល
Version 32 GB របស់ Surface គឺនៅសល់តែ 16 GB មិនទាន់ប្រើ ក្នុងពេលដែល Version 64 GB
នៅសល់ 45 GB មិនទាន់ប្រើនៅក្នុងម៉ាស៊ីន។

រឿងនេះមិនមែនកើតមានតែផលិតផលរបស់ Microsoft នោះទេ ឧបករណ៍ mobile សព្វថ្ងៃនេះស្ទើរ
តែទាំងអស់គឺមិនបាននៅសល់ Drive នៅក្នុងម៉ាស៊ីនគ្រប់ចំនួនឡើយ។ ជាឧទាហរណ៍ដូចជាស្មាត
ហ្វូន រឺ Tablet 16GB គឺជាក់ស្តែងមានតែ 11 – 12 GB នៅក្នុងម៉ាស៊ីនប៉ុណ្ណោះ។

សំរាប់ករណីរបស់ Microsoft Surface គឺពិសេស Drive បាត់អស់ 16GB គឺបណ្តាលមកពីប្រព័ន្ធប្រតិ
បត្តិការ Windows 8 RT ធំខ្លាំងពេក គួបផ្សំជាមួយ Application Microsoft Office ដែលបាន Set Up
ជាស្រេចក្នុងម៉ាស៊ីនផងដែរ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Microsoft sued tablet Surface hightech