CamNews

Brazil បំភ្លឺដើមណូអែលលើផ្ទៃទឹក មានកំពស់ ៨៥ម៉ែត្រ

Brazil បានចាប់ផ្ដើមរដូវបុណ្យ ណូអែល ដោយបានបំភ្លឺដើម ណូអែល អណ្ដែតលើផ្ទៃទឹក
ធំជាងគេបំផុក្នុងពិភពលោក ជាមួយនឹងកំពស់ ៨៥ម៉ែត្រ។

មនុស្សប្រមាណជា ១០០.០០០នាក់ បាន​មកកាន់ក្រុង Rio de Janeiro កាលពីយប់ថ្ងៃសៅរ៍
ដើម្បីចូលរួមក្នុងពិធីបំភ្លឺដើម ណូអែល ដែលត្រូវបានធ្វើឡើងពី លោហធាតុ និងដាក់អណ្ដែត
នៅលើផ្ទៃទឹកបឹង Rodrigo de Freitas ។

ដើម ណូអែល ដែលមានទំងន់ ៥៤២ តោន ត្រូវបានបំភ្លឺដោយ អំពូលភ្លើងពណ៌ចំនួន ៣,៣
លាន អំពូល នេះគឺជាចំនុចកណ្ដាលនៃការបាញ់កាំជ្រួចដ៏អស្ចារ្យមួយដែលមានរយៈពេល
៨នាទី។ ការបំភ្លឺដើម ណូអែល នេះក៏ជាព្រឹត្តិការណ៍មួយដែលអាចអូសទាញភ្ញៀវបានច្រើន
ជាងគេបំផុតរបស់ក្រុង​ Rio de Janeiro ។

គេរំពឹងថា នឹងមានមនុស្សប្រមាណជា ១.០០០.០០០នាក់ទៀត ដែលនឹងមកទស្សនាដើម
ណូអែល អណ្ដែតលើផ្ទៃទឹកនេះ នៅមុនពេលភ្លើងពណ៌របស់វាត្រូវបានគេបិទនៅថ្ងៃទី ៦ ខែ
មករា ឆ្នាំ ២០១២។

Guinness បានទទួលស្គាល់ថា ដើម ណូអែល នៅបឹង Rodrigo de Freitas នេះគឺជាដើម ណូ
អែល អណ្ដែតធំជាងគេបំផុតក្នុងពិភពលោក។


ខាងក្រោមគឺជា វីដេអូ ដែលបង្ហាញពីការបាញ់កាំជ្រួចដ៏អធិកអធម នៅខាងលើដើម
ណូអែល អណ្ដែត​ នាបឹង Rio de Janeiro ៖



ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters, AP

Tags: guinnessnewsbrazilinternational newschristmas treelightguiness