CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចឮថា Nokia កំពុងធ្វើពិសោធ Lumia 825 អេក្រង់ 5,2" CPU Quad Core Snapdragon 400

កាលពីខែមិថុនាកន្លងទៅនេះ យើងបានឃើញស្មាតហ្វូន​ Nokia Lumia អាថ៌កំបាំងមួយគ្រឿង
បានលេចចេញនៅលើគេហទំព័រលទ្ធផល របស់ benchmark GFXBench។ ឧបករណ៍នេះ ប្រើ
ប្រាស់ CPU Quad Core អេក្រង់កំរិតពន្លឺ 720 x 1280។

ថ្មីៗនេះ ប្រភពព័ត៌មានពី Dospy បានបង្ហើបឲ្យដឹងថា តាមពិតវាគឺជា Lumia 825 ដែលជាម៉ូដែល
អាប់ឌេតពី Lumia 820 ហើយអេក្រង់របស់វាមានទំហំ 5,2"។ ការដែលប្រើប្រាស់ SoC Quad Core
បានបង្ហាញឲ្យឃើញថា ស្មាតហ្វូននឹងប្រើ Windows Phone 8 GDR3 ព្រោះ Version GDR2 បច្ចុ-
ប្បន្ន គឺ Support តែ Chip Dual Core តែប៉ុណ្ណោះ។ បន្ទះ Chip នេះ នឹងមាន GPU Adreno 305
និង Cortex-A7 ល្បឿន 1,2GHz ដែលលទ្ធភាពច្រើន វាស្ថិតក្នុងស៊េរី chip Snapdragon 400
MSM8X26។ នៅឯ Computex 2013, Qualcomm ក៏បានសង្កត់ធ្ងន់ថា Snapdragon 400 នឹងមាន
មុខនៅលើស្មាតហ្វូន Windows Phone ជាច្រើន ដែលជិតធ្វើការបង្ហាញខ្លួន នៅថ្ងៃខាងមុខ។



និយាយពីកំរិតពន្លឺ Full-HD យើងអាចគិតស្មានបានថា 825 គឺជាស្មាតហ្វូនស៊េរីមធ្យម (ក្បែរស៊េរី
ខ្ពស់) ដូចម៉ូដែល 820 ដែរ គឺមិនមែនស្ថិតក្នុងស៊េរីដូច 920 ឬ 1020 នោះទេ។ ក្នុងនោះ Lumia 825
នឹងមាន Support នូវ Miracast, NFC, មាន Version SIM ពីរ និងកំរិតសាកលឿន Qualcomm
QuickCharge 1.0

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VE & TTE


Tags: Nokia Lumia 825 5.2 inch HD screen smartphone hightech Lumia serie