CamNews

កីឡាអន្តរជាតិ 

ម៉ាឡេស៊ីជាជើងឯកស៊ីហ្គេម

ក្រុមបាល់ទាត់ជំរើសជាតិអាយុក្រោម ២៣ឆ្នាំរបស់ម៉ាឡេស៊ីបានយកឈ្នះមេដាយមាស
ស៊ីហ្គេមលើកទី២៦កាលពីយប់ថ្ងៃចន្ទ័ម្សិលមិញនេះបន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ
ឥណ្ឌូនេស៊ីក្នុងការស៊ុតបាល់ ប៉េណង់ទី។
ឥណ្ឌូនេស៊ីបានបាត់បង់ឪកាសទទួលមេដាយមាសស៊ីហ្គេមដែលខ្លួនធ្វើជាម្ចាស់ផ្ទះដោយ
ការស៊ុតបាល់ប៉េណង់ទី មិនបានសំរេចចំនួន២គ្រាប់ ដែលធ្វើអោយអ្នកគាំទ្រចំនួន៩ម៉ឺន
នាក់មានការសោកស្តាយយ៉ាងខ្លាំង។
ក្នុងការប្រកួតត្រឹមតែ៥នាទីដំបូងឥណ្ឌូនេស៊ីបានរកគ្រាប់បាល់បានមុនមួយគ្រាប់ដោយ
ការបញ្ជួនបាល់ជ្រុង នឹងទែតបញ្ចូលទីដ៏ល្អ តែឈានដល់ នាទីទី៣៤ ម៉ាឡេស៊ីបានរក
គ្រាប់បាល់មួយគ្រាប់វិញ ដែលក្រុមទាំងពីបានរក្សាទុករហូតដល់ចប់តង់ទី២ នឹងម៉ោង
បន្ថែមចំនួន២ដងទៀតដែលធ្វើអោយការប្រកួតត្រូវកាត់សេចក្តីដោយបាលប៉េណង់ទី៕


ខាងក្រោមនេះគឺជាវីដេអូ High-light ពីការប្រកួត


ដោយ វឌ្ឍនា

Tags: winsea gamegoldmalaysia