CamNews

ប្លែកៗ 

នារីម្នាក់ ប៊ិះឡានបុកស្លាប់ ព្រោះតែរវល់ បញ្ចេញស្ទីល ថតរូប កណ្តាលផ្លូវឡានប្រណាំង (មានវីដេអូ)

មកដល់សម័យ នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កំពុងតែទទួលបានការពេញនិយមយ៉ាង ខ្លាំង អនឡាញឆាត ចែករំលែករូបភាព គ្រប់ពេលវេលា គ្រប់ទីកន្លែងនោះ យើងសង្កេតឃើញថា ស្ទើរ តែគ្រប់ទីកន្លែងទៅហើយ មនុស្សជាច្រើន ជាពិសេសយុវវ័យ បានដកទូរស័ព្ទដៃ ម៉ាស៊ីនថត...បញ្ចេញ ស្ទីល ថតផ្តិតយករូបភាពរបស់ខ្លួន ដើម្បីធ្វើការចែករំលែក នៅលើបណ្តាញទំនាក់ទំនងសង្គម ដល់ មិត្តភក្តិរបស់ពួកគេ។

ទន្ទឹមនឹងការថតរូប លេងស្ទីល ធ្វើយ៉ាងណា ឲ្យតែទទួលបាន រូបភាពស្អាត ស្ទីលឡូយ ដោយមិនខ្វល់ ពីអ្វីទាំងអស់ដែលនៅជុំវិញខ្លួននោះ មានពេលខ្លះ អ្នកដែលត្រូវថតនោះ ប៊ិះនឹងបាត់បង់ជីវិត ដោយ សារការធ្វេសប្រហែស ក៏មានដែរ។

ជាក់ស្តែងនារីវ័យក្មេងម្នាក់ នៅក្នុងវីដេអូខាងក្រោមនេះ ជាភស្តុតាងស្រាប់។ មិនដឹងថា នារីម្នាក់នេះ ថតរូបលេងស្ទីល ចង់យកទៅចែករំលែក នៅលើបណ្តាញទំនាក់ទំនងសង្គម បង្អួតមិត្តភក្តិរបស់គាត់ ឬក៏ថតទុកមើល ជាអនុស្សាវរីយ៍នោះទេ ប៉ុន្តែគាត់ពិតជាមានការធ្វេសប្រហែសខ្លាំងណាស់ (អាចនិយាយបានថា ជាចេតនាចង់ទទួលបាននូវរូបភាពប្លែក ស្ទីលសាហាវ ក៏ថាបាន) ដោយ សារតែរូបនាង ជ្រើសរើសកន្លែងឈរថតរូប គឺចំកណ្តាលផ្លូវ ឡានប្រណាំង ដែលកំពុងមានឡាន កំពុងតែប្រឡងប្រណាំងគ្នា បើកក្នុងល្បឿន យ៉ាងលឿនៗនោះ។ ពិតជាសំណាងខ្លាំងណាស់ ដោយ ជីវិតនាងនៅថ្លៃ ព្រោះថាខ្វះតែមួយចង្អាមប៉ុណ្ណោះ នាងនឹងត្រូវឡានប្រណាំង ដែលកំពុងតែបើក ក្នុង ល្បឿនយ៉ាងលឿន បុកត្រូវ ហើយបើសិនបុកត្រូវនោះ គឺលទ្ធភាពតិចណាស់ ដែលនាងនឹងអាចនៅ មានជីវិតរស់នោះ។

ចង់ដឹងថា មមាចប្រលែងលេងភ្លើងមួយនេះ មានសកម្មភាពយ៉ាងណា? ជ្រាបច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖


ដោយ៖ សិលា
វីដេអូ៖ youtube


Tags: unbelievable strange រឿងប្លែកៗ វីដេអូប្លែកៗ