CamNews

យល់ដឹង 

និស្ស័យ ៤ យ៉ាងបញ្ជាក់ពីរឿងលើគ្រែរបស់បុរស

រឿងលើគែ្រគឺជាសុភមង្គលយ៉ាងពិសេសដែលមិនអាចខ្វះបានរបស់មនុស្សទូទៅ ប៉ុន្តែ
មិនមែនបានន័យថាអោយតែបានប្រឡូកសុទ្ធតែទទួលបានសុភមង្គលទាំងអស់នោះ
ឡើយ ។ ដើម្បីទទួលបានសុភមង្គលពិតប្រាកដ ដៃគូទាំងពីរត្រូវតែចេះសហការគ្នាអោយ
បានល្អ ចេះបំពេញអោយគ្នាទៅវិញទៅមក មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។

អ្នកអាចដឹងបានថា បុរសមានភាពប៉ិន ប្រសប់ផ្លូវភេទខ្លាំង ឬ ក៏ខ្សោយ ដោយសង្កេតទៅ
លើនិស្ស័យទាំង ៤ យ៉ាងដូចខាងក្រោម ៖

-បុរសញៀននឹងទូរស័ព្ទដៃ: បើអ្នកមានគូស្នេហ៍ដែលងប់ងុលតែការអង្គុយលេងទូរស័ព្ទ
ឬ អង្គុយលេងហ្គេម នោះបញ្ជាក់ថាគេម្នាក់នោះមិនសូវមានគំនិត លះបង់សម្រាប់រឿង
ល្បែងលើគ្រែជាមួយអ្នកទេ។ គេមិនឱ្យតម្លៃចំពោះរឿងលើគ្រែប៉ុន្មានឡើយ ហើយបើអ្នក
ចូលចិត្តរឿងនេះផងគឺពិបាកបន្តិចហើយ ។

-បុរសដែលឈ្លក់នឹងគ្រឿងសម្អាង: ស្ត្រីគ្រប់រូបមិនថានរណាជានរណាទេ តែងប្រាថ្នា
ចង់បានបុរសសង្ហាមកធ្វើជាគូគាប់ ប៉ុន្តែសុំប្រយ័ត្នថាកុំចង់ជ្រើសរើសបុរសប្រភេទមួយថ្ងៃៗ
នៅតែមុខកញ្ចក់ឬ លាបតែគ្រឿងសម្អាងឱ្យសោះប្រយ័ត្នយកកម្មដាក់ខ្លួន។ បុរសប្រភេទនេះ
អាចនឹងធ្វើឱ្យអ្នកកកឈាម ព្រោះតែគេមិនបានបំពេញកិច្ចការអ្វីជាសាច់ការបានទេ។ ក្រៅ
ពីចំណុចអន់ទាំងនេះ បើតាមការស្រាវជ្រាវគេបានរកឃើញទៀតថា បុរសស្ថិតនៅក្រុមនេះ
ច្រើនតែអាត្មានិយមចំពោះរឿងសិច ដោយពុំគិតដល់ដៃគូឡើយ គេត្រូវការពីសេចក្តីសុខខ្លួន
ឯង ហើយពេលខ្លះនៅពេលរួមភេទគេនៅត្រូវការកញ្ចក់ដើម្បីមើលពីសេចក្តីសុខ ខ្លួនឯង
ទៀតផង ។

-បុរសកំណាញ់: គ្មានស្ត្រីណាម្នាក់ត្រូវការគូស្នេហ៍ដែលកំណាញ់អាចម៍ក្តាប់មកបណ្តើរ
នោះឡើយ ព្រោះថាបុរសប្រភេទនេះ ក្រៅពីបេះលុយមិនចេញ ហើយបញ្ហានៅលើគ្រែក៏
គេនៅធ្វើឱ្យអ្នកឈឺក្បាលថែមទៀត។ គេជាបុរសមិនសូវគិតពីសិល្ប៍វិធីក្នុងល្បែងលើគ្រែ
ទេ។ ទោះបីយ៉ាងណាគេចូលចិត្តចំពោះ រឿងនេះ ។

-បុរសបរិភោគអាហារដដែលៗមិនចេះធុញទ្រាន់: បុរសមួយបែបនេះចូលចិត្ត បរិ
ភោគតែអាហារប្រចាំជីវិតរបស់គេ ហើយមិនឱ្យអ្នកបានភ្លក្សអាហារអ្វីប្លែកថ្មីឡើយ ហើយ
បើអ្នកសាកល្បងអាហារថ្មីគេនឹងចាប់ផ្តើមរអ៊ូរទាំភ្លាម។ ចំពោះរឿង សិចក៏ដូច្នេះដែរ គឺគេ
ច្រើនតែប្រើស្នៀតដដែលៗនាំឱ្យអ្នកធុញថប់។ បុរសប្រភេទនេះជាមនុស្សបុរាណនិយម ហើយប្រកាន់ភាពតឹងរឹងចំពោះស្ត្រីទៅលើ ប្រពៃណីដូនតា។ គេគ្មានការជឿជាក់ខ្លួនឯង ហើយបើអ្នកចង់កែប្រែគេចំពោះ រឿងសិចឱ្យប្រើក្បាច់ប្លែកៗនោះ គេនឹងបដិសេធដោយ
ក្តីក្តៅក្រហាយភ្លាម ៕
ដកស្រង់ពី៖ thickfaces
ដោយ៖ រស្មី

Tags: beautysexhealthfamilylife stylehappiness