CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Smartphone HTC Zeta ប្រើប្រាស់ Chip មានល្បឿន ស្មើនឹង Laptop

ផលិតផលថ្មីនេះបានបំពាក់នូវ Processor ប្រភេទ Qualcomm Snapdragon Quad-Core មាន
ល្បឿនរហូតដល់ ២.៥GHz, RAM ទំហំ ១GB និងមានអេក្រង់ទំហំ ៤,៥អ៊ីង មាន resolution
ជា HD 720p ។

HTC Zeta

នេះគឺជាទូរស័ព្ទស្តើងបំផុតមួយទៀតដែលមានកំរាស់ត្រឹមតែ ៩,៨មីលីម៉ែត្ររបស់ HTC និង
មានការរចនាខុសប្លែកពីបណ្តាម៉ូដែលមុនៗរបស់ក្រុមហ៊ុនមួយនេះ។ HTC Zeta មានប្រព័ន្ធ
ប្រតិបត្តិការ Android 4.0 (Ice Cream Sandwich) ដែលត្រូវបានធ្វើការអភិវឌ្ឍន៍អោយកាន់តែ
ប្រសើរឡើងដោយ Interface Sense កំណែថ្មី 4.0 ។

បើយោងតាមប្រភព Engadget អោយដឹងថានៅផ្នែកខាងក្រោយរបស់ទូរស័ព្ទថ្មីនេះមាន
កាមេរ៉ាទំហំ ៨ megapixel, flash LED ចំនួនពីរ អាចថតវីដេអូ Full HD អង្គចងចាំខាងក្នុងមាន
ទំហំ ៣២GB និងអាចភ្ជាប់ Wi-Fi, Bluetooth និង GPS ផងដែរ។ ថ្មមានចំណុះ ១៨៣០mAh
ដែលនឹងអាចប្រើប្រាស់បានរយៈពេលយូរជាងបណ្តា Smartphone ពេលបច្ចុប្បន្នរបស់ HTC
ហើយក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាសំលេងរបស់យីហោប្រណិត Beats ទៀតផង។​ ផលិត
ផលថ្មី HTC Zeta នេះមានគំរោងនឹងបង្ហាញខ្លួននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។


Smartphone HTC Edge

ដោយឡែកកាលពីសប្តាហ៍មុនផលិតផល Smartphone មួយរបស់ HTC ដែលមានឈ្មោះថា
Edge ប្រើប្រាស់ Chip Quad-core ក៏ត្រូវបានប្រភពពត៌មានផ្សេងៗយកមកចុះផ្សាយជាហែរ
ហូរផងដែរ។ Model នេះនឹងត្រូវដាក់បង្ហាញនៅក្នុងពិធីតាំងពិពណ៌ឈ្មោះ Mobile World
Congress ដែលនឹងប្រព្រឹត្តធ្វើឡើងនៅក្នុងខែ​កុម្ភៈដើមឆ្នាំក្រោយ ៕

ប្រភព៖ Engadget
ដោយ៖ រដ្ឋា

Tags: smartphonetechnologyhtclaptopchipquad-corefull hdprocessorhtc edgehtc zeta