CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Galaxy Mega 6,3 inch ថ្មប្រើបានយូរអស្ចារ្យ

Galaxy Mega គឺជាស្មាតហ្វូន Android មាន​អេក្រង់ទំហំធំជាងគេបំផុតរបស់ Samsung ក្នុងពេល
បច្ចុប្បន្ននេះ និងជាទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទទំហំធំៗបំផុត នៅលើទីផ្សារផងដែរ។ វាមាន
ទំហំអេក្រង់មិនចេញនឹង Tablet ទំហំតូចប៉ុន្មានទេ ជាក់ស្តែងបើប្រៀបជាមួយ Tablet Nexus 7
Galaxy Mega តូចជាងតែ  23% ប៉ុណ្ណោះ។ ប៉ុន្តែបើប្រៀបជាមួយស៊េរី Phablet Galaxy Note,
Mega 6.3 inch មានរូបរាងខាងក្រៅធំជាងច្រើន។

Galaxy Mega 6.3 មានបរិមាណទំហំ 3.200 mAh, ខ្ពសជាងមិនច្រើនប៉ុន្មានពី S4 (2.600 mAh)
និង Galaxy Note II (3.100 mAh) ឡើយ។ អេក្រង់ធំជាងគេ ហើយបរិមាណថ្មមិនខ្ពស់ជាងច្រើន
ប៉ុន្តែថ្មរបស់ Galaxy Mega នៅតែអាចប្រើបានរយះពេលយូរ មិនចាញ់ S4 ឬ​ Note II នោះទេ
នេះបើតាមការតេស្ត និងវាយតំលៃមួយរបស់ GSM Arena កាលពីពេលថ្មីៗនេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Mega 6.3 inch samsung phablet hightech