CamNews

តារា 

បង្គន់នោមសម្រាប់បុរសមានហេត្ថលេខារបស់ Lady Gaga ដាក់លក់ ៤៨០,០០០

ថ្មីៗនេះ"ផលិតផល"ដ៏ពិសេសមួយរបស់ តារា​ចម្រៀង​និយម​ស្ទីល​ប្លែកៗ​ Lady Gaga ​កំពុង​
ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ៤៨០,០០០​ដុល្លារ​អាមេរិក។

នោះគឺបង្គន់នោមសម្រាប់បុរសដែលត្រូវបាន Lady Gaga ​កាន់​ប៊ិចសរសេរ​លើវា។ នៅ​លើ
​បង្គន់​នោម​នោះ Lady Gaga ​បាន​សរសេរ​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​សិល្បៈ​ល្បី​ល្បាញ​ដូច​លោក
ឌូឆាម​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​នោម​កំដរ​អ្នក (I'm not f..king Duchamp but I love pissing with
you) រួច​ក៏​ចុះ​ហត្ថ​លេខា​ នៅ​ខាង​ក្រោម​នោះ។

បង្គន់​នោម​សម្រាប់​បុរស​មួយ​នេះ ​មិន​ដែល​មាន​នរណា​ម្នាក់​បាន​នោម​ស្រោច​លើ​វា​ឡើយ
ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ថត​រូប​សម្រាប់​ទស្សនាវដ្ដី VogueHomme នៅ​ប្រទេស​ជប៉ុន។

ហើយ LadyGaga បាន​បរិច្ចាគ​វា​ទៅ​ឲ្យ​វិបសាយ showstudio.com ដើម្បី​ធ្វើ​ការ​ដាក់​លក់​ក្នុង
​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ។

ប្រភព៖ Thehothits
ដោយ៖ មិនា

Tags: signlady gaga480000toiletsignature