CamNews

ទូរស័ព្ទ 

៤៥% នៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិចនិយម ប្រើប្រាស់ទូរស័ព្ទ Android

យោងតាមការស្រាវជ្រាវមួយរបស់ ComScore អោយដឹងថានៅក្នុងត្រីមាសទីបីកន្លងមក អ្នកប្រើប្រាស់ទូរស័ព្ទ Smartphone នៅក្នុងប្រទេសអាមេរិកភាគច្រើនបានធ្វើការផ្លាស់ប្តូរ
មកប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android វិញ ដែលចំនួននេះមានរហូតដល់
៤៤,៨% នៃចំនួនអ្នកប្រើប្រាស់សរុប ៨៧លាននាក់ ។

យីហោទូរស័ព្ទ smartphone ជាច្រើនដែលដំណើរការដោយប្រព័ន្ធ Android បានគ្រប់គ្រង
ទីផ្សារទូរស័ព្ទ smartphone នៅក្នុងប្រទេសអាមេរិកជិតមួយឆ្នាំមកនេះ ។ តែទោះជាយ៉ាង
នេះក្តី, iPhone នៅតែជាយីហោធំបំផុតនៅក្នុងទីផ្សារប្រទេសអាមេរិក ជាមួយបរិមាណ
២៧,៤% ។ ចំណែកនៃទីផ្សាររបស់ Android មានការកើនឡើងពី ៤០,២% ក្នុងត្រីមាសទីពីរ
ឡើង ៤៤,៨% ក្នុងត្រីមាសទីបី។ ដោយឡែកក្រុមហ៊ុន Nielsenក៏បានស្រាវជា្រវរកឃើញ
ប្រហាក់ប្រហែលគ្នានេះផងដែរជាមួយនឹងតួលេខ ៤៣%។

នៅដើមសប្តាហ៍នេះ,Canalys អោយដឹងថានៅក្នុងទីផ្សារប្រទេសអាមេរិកក្នុងត្រីមាសទីបី
នេះ បណ្តាឧបករណ៍អេឡិចត្រូនិច BlackBerry មានការធ្លាក់ចុះចំនួន ១០% ,ទូរស័ព្ទ
Smartphone របស់ Microsoft នៅរក្សាលំនឹងបានដូចក្នុងត្រីមាសកន្លងមក ដែលគិតមក
ដល់ពេលចុងបញ្ចប់នៃត្រីមាសទីបីនេះក្រុមហ៊ុននៅរក្សាបានចំណែកនៅលើទីផ្សារ ៥,៦%
ដដែល ។

ComScore ក៏បានធ្វើចំណាត់ថ្នាក់នៃទីផ្សារក្នុងប្រទេសអាមេរិកផងដែរទាំងលើទូរស័ព្ទ
Smartphone និងទូរស័ព្ទធម្មតា បង្ហាញថាបច្ចុប្បន្ន Samsung មានចំនួន ២៥,៣%, LG ចំនួន
២០,៦%, Motorola ១៣,៨%, Apple, ១០,២% និង RIM, ៧,១% ៕

ប្រភព៖ Pcworld
ដោយ៖ រដ្ឋា

Tags: electronicappleandroidsamsungsmartphonemotorolablackberry