CamNews

បច្ចេកវិទ្យា 

អ្នកមានឈ្មោះល្បីបំផុតក្នុងពិភពលោកសម្រាប់ វិស័យបច្ចកវិទ្យា

មហាសេដ្ឋី Bill Gates ត្រូវបានទស្សនាវដ្ដី Forbes វាយតម្លៃថា កំពុងស្ថិតនៅក្នុងដំណាក់
កាល �ជោគជ័យបំផុត� នៅពេលដែលគាត់បានផ្ដោតទៅលើកម្មវិធីកែលំអសុខមាលភាព
សាធារណៈ។


(ពីឆ្វេងទៅស្ដាំ)Josette Sheeran (នាយកប្រតិបត្តិ WFP) ,Bill Gates , Howard Buffett និង Hillary Clinton

គោលដៅរបស់ Gates (បំបាត់ជម្ងឺគ្រុនចាញ់) អាចនឹងមានជោគជ័យនៅពេលដែលថ្នាំ វ៉ាក់
សាំង ដែលជាជំនួយរបស់គាត់បានឆ្លងផុតដំណាក់កាលពិសោធ ហើយគេសង្ឃឹមថា វានឹង
ជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ បច្ចុប្បន្ន Bill Gates គឺជាអ្នកមានទី២ នៅក្នុងពិភព
លោក ជាមួយនឹងទ្រព្យសរុបឡើងដល់ ៥៩ ពាន់លានដុល្លារ (វិច្ឆិកាឆ្នាំ ២០១០)។


Mark Zuckerberg ចំណាយពេលត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ ខណៈដែល CIA ប្រឹងប្រែងអស់ ៦០
ឆ្នាំ ទើបអាចដឹងបានថា មនុស្ស៨០០ លាននាក់នៅទូទាំងពីភពលោកកំពុងធ្វើអ្វី គិតអ្វី អាន
អ្វីហើយពួកគេកំពុងរស់នៅទីណា បានទៅដល់កន្លែងណាខ្លះ ពួកគេគោរព និងគាំទ្រក្រុម
ណាមួយ ព្រមទាំងបានទិញអ្វីខ្លះ ។ល។​ បុរសខ្លាំងដែលធ្លាប់ចាកចោលសាលានៅ Harvard
រូបនេះ កំពុងបង្កើតពិភពលោកទី ២ សម្រាប់មនុស្សជាង ១០%នៅទូទាំងពិភពលោក គាត់
កំពុងកាន់កាប់ទ្រព្យសម្បត្តិ ១៧,៥ ពាន់លានដុល្លារគឺជាអ្នកមានលំដាប់ទី ១៤ នៅ អាមេរិក។
ខ្សែភាពយន្ដស្ដីអំពី Zuckerberg ដែលមានឈ្មោះថា The Social Network ក៏បានទទួល
ពានរង្វាន់ Oscar ចំនួន ៣ ផងដែរ។


Larry Page (ស្ដាំ) ដែលមានតួនាទីជា CEO របស់ Google ប៉ុន្ដែ Sergey Brin ក៏កាន់កាប់តួនា
ទីសំខាន់ប្រហាក់ប្រហែលនេះនៅពីក្រោយផងដែរ។ សហផលិតកររបស់ Google ទាំងពីររូប
នេះ កំពុងអនុវត្តគម្រោងកំពូលសម្ងាត់ជាច្រើនដូចជា រថយន្ដគ្មានអ្នកបើកបរនិងយុទ្ធសាស្ដ្រ
ដណ្ដើមចំណែកក្នុងទីផ្សារពី Apple និង Facebook ជាដើម។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់ពួក
គេក្នុងម្នាក់ៗគឺ ១៦,៧ ពាន់លានដុល្លារ។


Jeff Bezos បានកាន់កាប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចធំជាងគេបំផុតក្នុងពិភពលោក នោះ
គឺ Amazon ហើយសៀវភៅ អេឡិចត្រូនិច Kindle របស់គាត់ក៏បានបង្កើតជាបដិវត្តយ៉ាងទូលំ
ទូលាយក្នុងវិស័យចេញផ្សាយសៀវភៅ។ បច្ចុប្បន្ន កំពូលបុរសរូបនេះក៏ចង់ក្លាយជា �ស្ដេច�
នៃសេវាកម្ម iCloud និងកុំព្យូទ័រ ថេប្លេត ។ ក្នុងការស្រាវជ្រាវថ្មីៗនេះបានឱ្យដឹងថា ទ្រព្យរបស់
Bezos មានចំនួន ១៩,១ ពាន់លានដុល្លារ។


Robin Li អ្នកមានលំដាប់ទីពីរនៅចិន (៩,២ ពាន់លានដុល្លារ) កំពុងកាន់កាប់តំណែងប្រតិ
បត្តិការនៃប្រព័ន្ធស្វែងរកព័ត៌មាន Baidu ធំបំផុតនៃប្រទេសនេះ។ បច្ចុប្បន្ន Baidu កំពុងចាប់
ដៃជាមួយ Microsoft Bing ដើម្បីផ្ដល់លទ្ធផលនៃការរុករកដោយភាសាអង់គ្លេស។


Tim Cook ជាលើកដំបូងមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកមានអំណាចបំផុត ដោយសារ
ទទួលមរតកក្រុមហ៊ុន Apple។ ប៉ុន្ដែក្រុមអ្នកសង្កតមានការបារម្ភថា តើគាត់នឹង �ទទួលបាន
មរតក� នៃភាពឆ្លាតវៃ និងសមត្ថភាពដឹកនាំដ៏អស្ចា្យរបស់ Steve Jobs ដែរ ឬអត់?នៅក្នុងខែ
តុលាឆ្នាំ ២០១១ Apple មិនទទួលបានប្រាក់ចំណូលដូចដែលបានរំពឹងទុក ហើយនេះគឺជា
លើកទីបីដែលពួកគេមានសម្រេចតាមគម្រោង ក្នុងរយៈពេល ៩ ឆ្នាំមកនេះ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP/DT

Tags: facebookelectronicgoogletechnologytim cookmark zuckerbergsocial networkhillary clintonbill gatesfamous peoplehoward buffettlarry pagesergey brinjeff bezosrobin libaidu