CamNews

ភាពយន្ត 

" ស្បែកគង់ " ភាពយន្តខ្នាតធំខ្មែរ លំដាប់អន្តរជាតិ កំពុងទទួលបាន ការចាប់អារម្មណ៍ជាខ្លាំង ពីទស្សនិកជន

ថ្មីៗនេះ សន្ទុះនៃការ ថតខ្សែភាពយន្ត នៅក្នុងស្រុក ពិតជាមានសកម្មភាព ខ្លាំងក្លាណាស់ ហើយក៏ មានការគាំទ្រ ជាខ្លាំងពីទស្សនិកជន ខ្លាំងផងដែរ ។



ឥលូវនេះ មានរឿងថ្មីមួយទៀតហើយ ដែលបានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជនជាខ្លាំង ដោយសារតែ វីដេអូ Trailer មួយប៉ុណ្ណោះ ។
 រឿងថ្មីនេះ មានចំណងជើងថា " ស្បែកគង់ " ដែលជា រឿងបែប វាយប្រហារ កាប់ចាក់ លាយជាមួយនិង មន្តអាគមន៍ អូមអាម សាច់តាន់ កាប់មិនមុតដុត មិនឆេះផងដែរ ។ នៅក្នុងវីដេអូ Trailer យើងឃើញថាលោក ញ៉ែម សុគន្ធ ដើរតួជាតួឯក ដែលជា សិស្សរួមគ្រូ ជាមួយនិងលោក អ៊ុន សិទ្ធា ហាត់វិជ្ជាស្បែកគង់ ដល់ក្រោយមក ញ៉ែម សុគន្ធដោយ សារកំហឹងបាន ក្លាយជាមនុស្សអាក្រក់ ក៏ចាប់ផ្តើមមានរឿងជាបន្តបន្ទាប់ ដល់តួស្រី ឌុច លីដា ។ ក្រៅពីសាច់រឿងនេះ ក៏មានឈុតឆាក វាយប្រហារ និងដេញតាម យ៉ាងស្រៀវសាច់ ជាច្រើន គួរឲ្យ ចាប់អារម្មណ៍ ។



រឿងស្បែកគង់ផងដែរ ត្រូវបានគេដឹងថា ថតបែបខ្នាតធំ ទំហំ 4.5K ដែលមានគុណភាព លំដាប់ អន្តរជាតិ ។ ស្បែកគង់ មិនទាន់ដាក់ថ្ងៃ បញ្ចាំងនៅឡើយទេ តែមានគំរោងដាក់បញ្ចាំង ទៅកាន់ ១០ប្រទេសឯណោះ ដូចនេះកុំភ្លេច រង់ចាំទស្សនាទាំងអស់គ្នា នៅពេលដាក់បញ្ចាំង ៕

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: movie khmer star khmer movie sbek kung sbek goong