CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 6, iPad Air 2, iPad mini 3 រួមគ្នាបង្អួត Sensor ស្គែនក្រយៅដៃ

នេះគឺជាលើកដំបូងហើយ ដែលកំពូលផលិតផលទាំងបី ដែលត្រូវបានគេឲ្យដឹងថា នឹងធ្វើការបង្ហាញ ណែនាំ នៅក្នុងឆ្នាំ ២០១៤ ពី Apple បានបង្ហាញខ្លួនរួមគ្នាដូច្នេះ។

កាលពីខែឧសភា កន្លងទៅ អ្នកវិភាគរបស់ KGI គឺលោក Ming-Chi Kou បានបង្ហើបឲ្យដឹងថា Apple នឹងបំពាក់ Sensor ស្គែនក្រយៅដៃ នៅលើឧបករណ៍ស៊េរីថ្មីៗរបស់ខ្លួនទាំងអស់ នៅក្នុងឆ្នាំនេះ។ ហើយថ្មីៗនេះ រូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះចេញពី ហាងលក់រាយផលិតផល Apple មួយ នៅតៃវ៉ាន់ (Apple Club) ក៏បានកំណត់បញ្ជាក់នូវរឿងនេះ។ នេះក៏ជាលើកដំបូងដែរ ដែលម៉ូដែលនៃ បណ្តាឧបករណ៏ដូចជា iPhone 6, iPad Air 2 និង iPad mini 3 បានបង្ហាញខ្លួនរួមគ្នា។

កាលពីឆ្នាំមុន Apple បានធ្វើការបង្ហាញណែនាំជាលើកដំបូងគេ នូវបច្ចេកវិទ្យា Touch ID នៅលើ ស្មាតហ្វូន iPhone 5S ក្នុងពេលដែលបណ្តាផលិតផល ដែលបានបង្ហាញខ្លួនក្រោយៗដូចជា iPad Air ឬក៏ iPad mini Retina (iPad mini 2) សុទ្ធតែមិនមានបំពាក់នូវបច្ចេកវិទ្យានេះ។

អ្វីដែលគួរឲ្យសោកស្តាយ ប្រភពព័ត៌មានខាងលើ មិនបានផ្គត់ផ្គង់បន្ថែម នូវព័ត៌មានអ្វីទាំងអស់ស្តីពី លក្ខណៈសម្បត្តិ ឬក៏ Feature ថ្មីៗនៃផលិតផលទាំងបីនេះ។ កាលពីពេលមុន iPhone 6 ត្រូវបានគេ ឲ្យដឹងថា នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែមិថុនា ជាមួយនឹងអេក្រង់ 4,7 inch និងកម្រាស់ 7mm។ ស្មាតហ្វូននឹងប្រើ CPU A8 ដែលធ្វើឲ្យវាមានល្បឿនលឿនជាងទ្វេដង បើប្រៀបជាមួយនឹងម៉ូដែល មុន។

ក្នុងនោះ iPad Air 2 និង mini 3 លទ្ធភាពច្រើន នៅតែរក្សានូវការរចនាម៉ូតដូចមុន ជាមួយនឹង កម្រាស់ 7,5mm។ ផលិតផលថ្មីទាំងនេះ អាចនឹងបង្ហាញខ្លួន នៅក្នុងខែតុលា និងចាប់ដាក់លក់ នៅដើមខែវិច្ឆិកា ខាងមុខនេះ៕ 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 Air iPad 2 iPad 3 mini fingerprint sensor Apple Hightech