CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ប្រៀបធៀបទូរស័ព្ទ Nokia Lumia 800 និង iPhone 4S

ស្របពេលដែល Apple បានធ្វើអោយពិភពលោកស្គាល់នូវអ្វីដែលហៅថាភាពស៊ីវីល័យនៃ
ប្រព័ន្ធបច្ចេកវិទ្យាជាពិសេសផ្នែកទូរស័ព្ទ Smartphone នោះ វាហាក់បីដូចជាចំណុចដ៏គួរ
អោយចាប់អារម្មណ៍មួយសំរាប់ក្រុមហ៊ុនផលិតទូរស័ព្ទ Smartphone ផ្សេងៗចាប់ផ្តើមបើក
យុទ្ធនាការ​ធ្វើការប្រកួតប្រជែងយ៉ាងពេញទំហឹងទៅលើវិស័យទូរស័ព្ទ Smartphone នេះ
ផងដែរ។ ជាក់ស្តែងដូចជាក្រុមហ៊ុន​ Samsung ,HTC ,រឺ Nokia ជាដើម​ ដែលពេលថ្មីៗយើង
សង្កេតឃើញថាក្រុមហ៊ុនទាំងនោះបានបង្ហាញវត្តមាននូវសមិទ្ធិផលថ្មីៗរបស់ខ្លួនជាបន្ត
បន្ទាប់ ។ ដោយឡែកនាពេលថ្មីៗនេះក្រុមហ៊ុន Nokia ទើបតែដាក់បង្ហាញនូវផលិតផលថ្មី
របស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Nokia World ២០១១ ដែលក្នុងនោះ
មានផលិតផលមួយដែលត្រូវបានគេចាត់ទុកថាគឺជាដៃគូប្រជែងដ៏ខាំ្លងក្លាថ្មីរបស់ Apple
ផងដែរមានឈ្មោះថា Nokia Lumia 800 ។

ឥឡូវនេះចូរធ្វើការប្រៀបធៀបទូរស័ព្ទទាំងពីរមើលថាតើវាមានចំណុចណាខ្លះដែលគួរ
អោយចាប់អារម្មណ៍នោះ៖

iPhone 4S របស់ Apple និង Lumia 800 របស់ Nokia សុទ្ធតែជា smartphone ដែលមានការ
រចនាស្រស់ស្អាតបំផុតតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ ។ ចំពោះ Lumia 800 របស់
Nokia មានសំបកខាងក្រៅជាតិ policacbonat ដ៏ស្រស់ស្អាត អេក្រង់ទំហំ ៣,៧អ៊ីង និងមាន
ប៊ូតុងមូលដ្ឋានបី របស់ Windows Phone។ ចំណែក iPhone 4S វិញមានអេក្រង់ទំហំ ៣,៥អ៊ីង
មានសំបកក្រៅផលិតពីធាតុលោហ គួរអោយទាក់ទាញ ។ វាពិតជាពិបាកនិយាយបានថា
ទូរស័ព្ទទាំងពីរនេះមួយណាស្អាតជាងមួយណាណស់ពីព្រោះវាសុទ្ធតែមានចំនុចទាក់ទាញ
ផ្សេងៗគ្នា ៖

ចំពោះ Browser
សមត្ថភាពចូលទៅកាន់គេហទំព័រក៏ជាកត្តាមួយសំខាន់បំផុតរបស់ smartphone ផងដែរ ។ ជា
មួយកម្មវិធី Safari និង iOS 5, iPhone 4S មានល្បឿនចូលទៅកាន់គេហទំព័រលឿនជាងបន្តិច
បើធៀបជាមួយ Internet Explorer របស់ Lumia 800 ។ លោកអ្នកអាចឃើញកាន់តែច្បាស់
តាមរយៈវីដេអូខាងក្រោម៖


ចំពោះកាមេរ៉ា
Nokia ជាធម្មតាតែងតែមានមោទនភាពលើគុណភាពរូបថតរបស់ខ្លួន ហើយគេមានអំណះអំ
ណាងគ្រប់គ្រាន់ដើម្បីបង្ហាញ ។ Lumia 800 មានកាមេរ៉ាទំហំ ៨MP Lens ប្រភេទ Carl Zeiss
ដែលអាចថតរូបមានគុណខ្ពស់ច្បាស់ល្អត្រជាក់ភ្នែក មិនចាញ់គ្នានឹងកាមេរ៉ារបស់ iPhone 4S
នោះឡើយ ។


ថតដោយ iPhone 4S

ថតដោយ Lumia 800

ថតដោយ iPhone 4S

ថតដោយ Lumia 800

វីដេអូ 720p HD របស់ Lumia 800 ក៏បង្ហាញយ៉ាងច្បាស់ផងដែរ ៖
http://www.youtube.com/watch?feature=player_embedded&v=siQ9mHu4nAc

ប្រភព៖ Slashgear
ដោយ៖ រស្មី

Tags: electronicnokiasmartphonewindows phoneiphoneiphone 4snokia worldlumia 800carl zeiss