CamNews

សុខភាព 

កំពូលវិធីងាយៗ ទាំង៣យ៉ាង ក្នុងការកំចាត់ចោល ក្លិនខ្លួនបានយ៉ាងមានប្រសិទ្ធិភាព (មានវីដេអូ)

មនុស្សគ្រប់រូបតែងតែបញ្ចេញក្លិនខ្លួនពីធម្មជាតិ ដោយសារតែសកម្មភាព បាក់តេរី ដែលមាននៅក្នុងញើស បង្កឲទៅ ជាក្លិនខ្លួន ហើយជួនកាលក្លិននោះច្រើនហួសប្រមាណ បណ្តាលឲទៅជាមានក្លិនមិនល្អ។ មានមួលហេតុមួយចំនួន ដែលបង្កឲទៅជាអាក្រក់ដូច្នេះ ដូចជា ការបញ្ចេញញើសច្រើនពេក និង ការផ្សើមញើសជាមួយនឹង សំលៀកបំពាក់ តឹងចង្អៀត ធ្វើឲគ្មានខ្យល់ចេញចូល។ ប៉ុន្តែ សូមលោកអ្នក កុំមានការព្រួយបារម្ភឡើយ ខាងក្រោមនេះ គឺជាវិធីងាយៗ បែបធម្មជាតិ ក្នុងការកំចាត់ចោលក្លិនខ្លួន បានយ៉ាងមានប្រសិទ្ធិភាព។





វិធីទី១៖
កាត់ និង កិនមើមស្ពៃឲម៉ដ្ឋ ហើយត្រងយកតែទឹក បន្ទាប់មកយកទឹកនោះ ទៅលាបក្លៀក និង គ្រលៀន ហើយទុកវាឲស្ងួត។ ការធ្វើដូច្នេះ អាចការពារកុំឲក្លិនរហូតដល់ទៅ ១០ ម៉ោង។


វិធីទី២៖
ជ្រលក់ក្រណាត់ស្អាតទៅក្នុងទឹកខ្មេះ យកក្រណាត់នោះទៅជូតកន្លែងដែលមានក្លិននៅលើដងខ្លួន។ វិធីនេះ អាចធ្វើគ្មាន ក្លិនខ្លួនបានពេញមួយថ្ងៃ។


វិធីទី៣៖
កិនផ្លែប៉េងប៉ោះ ៧ ទៅ៨ ផ្លែ ហើយត្រងយកទឹក បន្ទាប់មកយកទឹកប៉េងប៉ោះនោះ ទៅចាក់ចូលក្នុងអាងងួតទឹក ហើយ ងូតទឹកអាងនោះជាការស្រេច។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  homeveda