CamNews

ប្លែកៗ 

មិនគួរអោយជឿ៖ ក្មេងអាយុ ៧ ឆ្នាំមានធ្មេញ ៧៦ គ្រាប់

កុមារាម្នាក់ដែលគេលាក់ឈ្មោះរស់នៅប្រទេសវៀតណាម ត្រូវបានគេរកឃើញថាមានធ្មេញដុះមក
ប្រមាណ ៧៦ គ្រាប់ក្នុងមាត់របស់គេខណៈដែលក្មេងនេះ មានអាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ ក្មេងរូប
នេះត្រូវបានគេហទំព័រសារព័ត៌មានរបស់វៀតណាម ប្រាប់ត្រឹមតែឈ្មោះជាអក្សរកាត់ថា N.T.U តែ
ប៉ុណ្ណោះ។

ក្មេងប្រុសរូបនេះត្រូវបានគេសង្កេតឃើញថាមាត់របស់វាមានដុះធ្មេញខុសពីធម្មតាក្រោយ ឪពុក
ម្ដាយរបស់ក្មេងនេះបានយកគេទៅឆ្លុះកម្មរស្មី X មើលឃើញថា មានធ្មេញដុះជាប់គ្នាយ៉ាងច្រើន
សរុបទៅប្រហែលជាជាង ៧៦ គ្រាប់។ ក្រុមគ្រួសាររបស់គេបានយកក្មេងប្រុសរូបនេះទៅកាន់ពេទ្យ
ធ្មេញ Ham ដែលជាមន្ទីរពេទ្យរដ្ឋ ហើយក្រុមគ្រូពេទ្យបានពនិត្យមើលហ្វីលដែលថតបានឃើញថា
មានធ្មេញធំចំនួនជាង ២០ និងធ្មេញតូចៗចំនួនជាង ៥០ ហើយក្រុមគ្រូពេទ្យក៏បានធ្វើការវះដក
ធ្មេញចេញមកខ្លះដែរ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ k14 


Tags: boy teeth vietnam