CamNews

ទូរស័ព្ទ 

ព័ត៌មាន, រូបភាព និងវីដេអូបន្ថែមនៃ iPhone 5

0h ថ្ងៃទី 13/9 ម៉ោងនៅកម្ពុជា, ព្រឹត្តិការណ៍បង្ហាញខ្លួន iPhone ជំនាន់ទី6 របស់ Apple
ត្រូវបាន
បើកសម្ភោធជាផ្លូវការ។

Apple នឹងចាប់ផ្តើមទទួលការកុម្មង់ទិញ iPhone 5 ចាប់ពីថ្ងៃទី14/9 ជាមួយបី Version គឺ16GB,
32GB និង64GB និងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី 21/9 នៅលើបណ្តាទីផ្សារប្រទេសធំៗមួយ
ចំនួន ហើយរហូតដល់ខែធ្នូ ទើបបើកលក់ទូលាយចំពោះ 100ប្រទេស ជាមួយ 240 netwroks។
តំលៃលក់សំរាប់បី Version នេះគឺ 199USD, 299USD និង 399USD នៅអាមេរិច។ iPhone 5 នឹង
ដាក់លក់រួមជាមួយ iPhone 4 8GB និង iPhone 4S 16GB។ iPhone 3GS ត្រូវបានបញ្ចប់ក្នុងការ
ផលិត។ ចំណែក iOS 6 នឹងបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី19/9 សំរាប់ iPhone 4S, iPhone 4,
iPhone 3GS, iPad 2012, iPad 2, iPod Touch Gen 4 ហើយនិងផលិតផលថ្មី iPhone 5។

iPhone 5

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួន ក៏ដូចជារូបភាព និងវីដេអូស្តីពី iPhone 5, សូម
ទស្សនាទាំងអស់គ្នាណា !

> អេក្រង់ទំហំ 4" Retina, 1136 x 640 pixels, 326ppi, contrast 800:1, brightness 500 cd/m2
> កញ្ចក់អេក្រង់ប្រឆាំងនឹងស្នាមនៃម្រាមដៃ (ពេលចុចប្រើប្រាស់ទូរស័ព្ទ)
> CPU Apple A6
> ប្រើប្រាស់ nano-SIM, មិនប្រើ micro-SIM ទៀតឡើយ
> មានប្រវែងវែងជាងមុន និងមានកំរាស់ស្តើងតែ 7,6mm
> ទម្ងន់នៃទូរស័ព្ទ 112gram
> អាច Connect WiFi, GPS, GLONASS, Bluetooth 4.0
> Camera iSight 8MP, ថតវីដេអូ 1080p 30 frames / second
> Camera ថតរូប HD ទំហំ 1.2MP
> កាសស្តាប់ចម្រៀងប្រភេទថ្មីស្រឡាង


ដោយ៖ សិលា
ប្រភព៖ TTE & VE


Tags: news photos video iphone 5 apple smartphone hightech