CamNews

កីឡាអន្តរជាតិ 

មិនទាន់រាប់លុយ អ្នកចាំទីឥតប្រយោជន៍ Chelsea រួចផង Arsenal ក្របួចមាត់ដាក់ខ្សែការពារ​ម្នាក់ទៀតហើយ

ព័ត៌មានកីឡា៖ អ្នកចាំទីឥត់បានការរបស់ Chelsea មិនទាន់ដល់ថ្ងៃដែល Arsenal ត្រូវគិតគូររាប់លុយផង​ឥលូវស្រាប់តែពេលនេះ Arsene Wenger បែជាមើលឃើញ និង ក្របួចម៉ាត់ដាក់ខ្សែការពារវ័យក្មេង មួយ​រួបទៀតហើយ។

ក្រុមកំាំភ្លើងធំ Arsenal ទើបតែទទួលពាក្យព្រមព្រៀងគ្នាជាមួយ មិត្ដចាស់ Chelsea ថាខ្លួននិងយល់ព្រម​ទទួល កីឡាករអ្នកចាំទី នៅរដូវកាលខាងមុខចូលមកដល់​ ។  បូកពីលើនេះបន្ថែម ស្រាប់តែមាន​ព័ត៌​មានជាច្រើនបានចុះបន្ដថា ពេលនេះ Arsenal មិនត្រឹមតែត្រៀមលុយសម្រាប់ កីឡាករម្នាក់នោះទេ ថែម​ទាំង ត្រៀមលុយបូកថែមពីលើ ៨ លានផោនទៀត ដើម្បីប្រឡេះយកខ្សែការពារវ័យក្មេង ពី Chelsea នៅ​ពេលដែលរដូវកាលថ្មីចូលមកដល់ជាមួយគ្នា។ 

សម្រាប់ទិន្នន័យចំណាយរបស់ Arsenal ចំពោះកំណត់ត្រាថ្មីនេះ គឺប្រហែលដល់ទៅ ២០ លានផោនរួចជាស្រេចទៅហើយ ហើយខ្សែការពារ Chelsea ម្នាក់នេះ មិនទាន់មានដំណឹងឆ្លើយតមវិញពី ដៃគូរឡើយ​ថា​ យល់ព្រមលក់ ឬយ៉ាងណា។ 

ចំពោះខ្សែការពារ Chelsea កីឡាករ​ Tyrone Mings វ័យ ២១ ឆ្នាំរួបនេះ ក៏មិនទាន់មានប្រតិកម្មអ្វីដែរ ហើយ​មួយរយៈប៉ុន្មានខែក្រោយនេះ មើលទៅការលេងរបស់កីឡាករ ពិតជារីកចម្រើនបានច្រើន ជាពិសេស ការ​ប្រ​កួតលក្ខណៈ​ម្ចាស់ផ្ទះចុងក្រោយប៉ះជាមួយ Tottenham កីឡាករបានជួយការពារក្រុម​មិនឲ្យ មានការវាយ​​បក ​ពីដៃគូរបានឡើយ ដោយលទ្ធផល ៣ ទល់នឹង ០។ មូលហេតុដោយសារតែការមើលឃើញ បែប​នេះហើយ ទើប Arsenal ក្របួចមាត់ដាក់ ហើយត្រៀមលុយបូកពីលើបន្ថែមទៀត សម្រាប់រដូវកាលខាងមុខនេះ។ 


 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ caughtoffside 

 


Tags: Football StarArsenal FC Chelsea FC Ipswich Town FC