CamNews

ភាពយន្ត 

Disney ចេញផ្សាយ Trailer រឿងថ្មីមួយដែលលាយបញ្ចូលសាច់រឿងល្បីៗ ៤ រឿងផ្អើលទស្សនិកជន (វីដេអូខាងក្នង)

ជារៀងរាល់ឆ្មាំ Disney តែងតែចេញបញ្ចាំង រឿងថ្មីៗដែល ទាក់ទាញប្រាក់ចំណូល ចូលបានជា ច្រើនជាបន្តបន្ទាប់ ។ មិនត្រឹមតែរឿង ជាមនុស្សពិតសំដែងនោះទេ សូម្បីតែរឿង គំនូរជីវចលក៏ រកចំណូល បានច្រើនដែរ ។



ឥលូវនេះ Disney បានធ្វើអោយ ទស្សនិកជន របស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិង រឿងថ្មីមួយ ដែលមាន ចំណងជើងថា " Into The Woods " ។ បើយើងមើលតាម Trailer យើងបានឃើញតួ អង្គនៅក្នុងរឿងល្បីផ្សេងៗ ដូចជា Cinderella, Little Red Riding Hood, Jack and the Beanstalk​និង 
Rapunzel មកចូលក្នុងរឿងនេះ ។ Wow! ពិតជាអស្ចារ្យណាស់ បើយើងមើលទៅ សាច់រឿង វិញគឺមាន ២ នាក់ប្តីប្រពន្ធ មួយគូរបានសុំ បំណងប្រាថ្នា ដែលទាក់ទង​ជាមួយនិង មេធ្មប់មួយ ដែលវាជាហេតុ ធ្វើអោយមានរឿង ប្រទាក់ក្រឡា ជាមួយនិង តួអង្គក្នុងរឿង ៤ ផ្សេងទៀត ។



" Into The Woods " នឹងចេញបញ្ចាំង នៅដើមឆ្នាំ ២០១៥ ខាងមុខនេះហើយ ដែលត្រូវបានគេ សង្ឃឹមទុកមុនថា នឹងក្លាយជារឿងមួយ ដ៏ល្បីប្រចាំឆ្នាំ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: movie into the woods disney