CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia បន្តុះបង្អាប់ថា កាមេរ៉ារបស់ iPhone 5 ប្រែក្លាយអ្នកប្រើប្រាស់ ទៅជា Zombies (មានវីដេអូ)

វីដេអូផ្សាយពាណិជ្ជកម្មថ្មីរបស់ Lumia 925 បានធ្វើការចំអក បន្តុះបង្អាប់ ទៅលើការថតរូបជាមួយ
អំពូល flash របស់បណ្តាគូប្រកួតប្រជែង ក្នុងនោះរួមមានទាំង iPhone 5 គឺមិនខុសអ្វី ធ្វើឲ្យអ្នកប្រើ
ប្រាស់ ក្លាយទៅជាខ្មោច Zombie ជាមួយនឹងប្រតិកម្ម ភ្នែកពណ៌ក្រហម និងសំបុរស្បែកពណ៌ ស
ក្បុស។

ក្នុងវីដេអូផ្សាយពាណិជ្ជកម្ម រយះពេល ១នាទី ២៦ វិនាទី គឺមានតែមនុស្សម្នាក់គត់ដែលប្រើ Lumia
925 គឺជា "មនុស្សធម្មតា"។ បណ្តាអ្នកប្រើប្រាស់ដទៃទៀត សុទ្ធតែត្រូវបានប្រែក្លាយទៅជាខ្មោច
Zombies ទាំងអស់ បន្ទាប់ពីត្រូវបាន អ្នកប្រើប្រាស់ដែលកាន់ iPhone 5 ម្នាក់ ដែលជា Zombie
ថតរូប និងមាត់និយាយពាក្យពីរមាត់ថា: "Photo" ។

ទស្សនាវីដេអូ បន្តុះបន្អាប់របស់ Nokia ខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nokia iPhone 5 zombies smartphone hightech