CamNews

យល់ដឹង 

ដឹងអត់​ ប្រជាជន​ប្រទេសណា ចូលចិត្ត​​ដេកស្រាត​ជាងគេ?

ប្រភពពីគេហទំព័រកម្សាន្តបរទេសមួយ បានចុះផ្សាយឲ្យដឹងថា តាមរយៈការសិក្សារស្រាវជ្រាវ
របស់អាម៉េរិក បានបង្ហាញថា មនុស្ស ៣០ភាគរយ នៅក្នុងចក្រភពអង់គ្លេស ចូលចិត្តដេកស្រាត។
ចំនួននេះខ្ពស់ជាងសហរដ្ឋអាម៉េរិក ២ដង និងខ្ពស់ជាងប្រទេសអាល្លឺម៉ង់ ៣ដង បើយោងតាមការ
ប្រៀបធៀប។

តាមការស្រាវជ្រាវខាងលើ បានឲ្យដឹងទៀតថា មនុស្ស ៧ភាគរយ ទូទាំងពិភពលោក ដែលចូល
ចិត្តដេកស្រាត ក្នុងនោះ ១៦ភាគរយនៅសហរដ្ឋអាម៉េរិក និង ១៩ភាគរយ នៅប្រទេសកាណាដា។

នាយកប្រតិបត្តិមូលនិធិសហរដ្ឋអាម៉េរិកលោក David Cloud បានមានប្រសាសន៍ថា ប្រទេសនីមួយៗ
មានវប្បធម៌ខុសៗពីគ្នា របៀបរបបក្នុងការដេកក៏ខុសៗប្លែកពីគ្នាដែរ ប៉ុន្តែក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវ
តែចំណាយពេលមួយផ្នែក សម្រាប់ដេកព្រោះនេះជារឿងធម្មជាតិ៕

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: General Knowledge Lifestyle យល់ដឹង