CamNews

ទូរស័ព្ទ 

Huawei បញ្ចេញស្មាតហ្វូនថ្មី អេក្រង់ 6,6 inch ថ្ម 4.500 mAh កាមេរ៉ាក្រោយ ១៣ចុច

Honor Note 8 ប្រើប្រាស់ថ្ម 4.500 mAh ប្រើឈីបប្រូសេសឺរ core-8 មានសេនសឺរស្កែនក្រយៅដៃ
និងកាមេរ៉ាក្រោយ ១៣ចុច។

កាលពីថ្ងៃទី ១កន្លងទៅ Huawei បានបង្ហាញខ្លួនស្មាតហ្វូនខ្នាតធំរបស់ខ្លួន គឺ Honor Note 8។
ម៉ូដែលនេះ មានអេក្រង់ 6,6 inch គឺជាគូប្រជែងរបស់ Zenfone 3 Ultra ឬ Samsung Galaxy A9
Pro។ ម៉ាស៊ីនេះ មានបំពាក់បច្ចេកវិទ្យាបែងចែកអេក្រង់ជាពីរចំណែក ដើម្បីដំណើរការពហុមុខងារ រួមជាមួយនឹងថ្មដែលមានថាមពលឡើងដល់ 4.500 mAh។

អេក្រង់ 6,6 inch របស់ស្មាតហ្វូននេះ មានរីសូលូសឹន 2K ។ Honor Note 8 ដំណើរដោយឈីប
Kirin 955 2,5 GHz, RAM 4 GB និងអង្គចងចាំក្នុង 32 GB ។

Huawei Honor Note 8 ប្រើប្រាស់កាមេរ៉ាក្រោយ 13 megapixel, f/2.0 បំពាក់បច្ចេកវិទ្យាទប់ទល់នឹង
រំញ័រប្រភេទអប់ទិច និងកាមេរ៉ាមុខ 8 megapixel ។ ម៉ាស៊ីននេះ ប្រើស៊ីមពីរ និងមានសេនសឺរស្កែន
ក្រយៅដៃ។ ដោយសារតែថ្មមានថាមពលខ្លាំង ដូច្នេះ វាអាចដំណើរការវីដេអូ Full HD ក្នុងរយៈពេល
១៣,៤ម៉ោង ឬលេងហ្គេមជាបន្តបន្ទាប់ ក្នុងរយៈពេល ៦,៥ម៉ោង។

Honor Note 8 របស់ Huawei ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៤៥ ដុល្លារអាមេរិក។

ប្រែសម្រួល ៖ បុត្រា


Tags: huawei ក្រុមហ៊ុនចិន ស្មាតហ្វូនចិន Honor Note 8