CamNews

បច្ចេកវិទ្យា 

ចំណាយប្រាក់មួយលានដុល្លាដើម្បីទិញសិទ្ធិផលិត ភាពយន្តនិយាយពី Steve Jobs

តាមប្រភពពត៌មានមួយបានអោយដឹងថាក្រុមហ៊ុន Sony Pictures បាននាំមុខលើដៃគូប្រ
ជែងរបស់ខ្លួនរួមមាន Paramount, Universal, Warner Bros ក្នុងការទទួលសិទ្ធិផ្តាច់មុខ
ដើម្បីផលិតខ្សែភាពយន្តមួយនិយាយពីប្រវត្តិជីវិតរបស់លោក Steve Jobs អតីតនាយក
ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ។

ក្រុមហ៊ុន Sony ហ៊ានចំណាយប្រាក់រហូតដល់មួយលានដុល្លាអាមេរិក ដើម្បីទទួលបាន
សិទ្ធិផ្តាច់មុខនេះ និងមានលោក Mark Gordon ជាអ្នកផលិតភាពយន្តដ៏ល្បីឈ្មោះម្នាក់
ក៏ជាម្ចាស់នៃរឿង Saving Private Ryan, Casanova, Source Code ជាអ្នកទទួលភារកិច្ច
ថ្មីក្នុងការផលិតខែ្សភាពយន្តស្តីពីលោក Steve Jobs ផងដែរ ។


លោក Mark Gordon
កាលពីឆ្នាំកន្លងទៅក្រុមហ៊ុន Sony បានទទួលពានរង្វាន់ Oscar ចំនួនបីលើស្នាដៃផលិត
ភាពយន្តរបស់ខ្លួនរួមមាន The Social Network និងខ្សែភាពយន្តនិយាយពីជីវិតរបស់លោក
Mark Zuckerberg នាយករបស់ក្រុមហ៊ុន Facebook ដែលទើបតែបានធ្វើពិធីប្រគល់ជូនកាល
ពីកំឡុងខែកុម្ភៈដើមឆ្នាំ ២០១១ នេះផងដែរ ។

សៀវភៅមួយក្បាលមាន ៤៤៨ទំព័រដែលបានរៀបរាប់យ៉ាងក្បោះក្បាយពីប្រវត្តិជីវិតរបស់
លោក Steve Jobs និពន្ធដោយលោក Walter Isaacson ក៏នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ២៤
ខែតុលាខាងមុខនេះផងដែរ ។ ខ្លឹមសារក្នុងសៀវភៅនេះនឹងឆ្លុះបញ្ចាំងជីវិតរបស់លោក
Steve Jobs តាមរយៈកិច្ចសម្ភាសចំនួន ៤០ លើករវាងលោក Walter និងលោក Steve Jobs
ភាសិត និងទ្រឹស្តីសំខាន់ៗជាច្រើនរបស់គាត់ផងដែរ ។ ដោយឡែកចំពោះខ្សែភាពយន្តថ្មី
ដែលនិយាយពីជីវិតរបស់លោក Steve Jobs នឹងបង្ហាញវត្តមានដំបូងនៅចុងឆ្នាំក្រោយ ៕

ប្រភព៖ VB
ដោយ៖ រស្មី

Tags: electronicappleiphonesteve jobsmark gordonsony pictures