CamNews

ប្លែកៗ 

គូរស្នេហ៍ជាច្រើនគូរ បានធ្លាក់ចូលទឹក ខណៈកំពុងថតរូបអាពារហ៍ពិពាហ៍


អង់គ្លេស៖ រឿងដ៏អស់សំណើចមួយបានកើតឡើង ចំពោះគូរស្នេហ៏អាពារហ៍ពិពាហ៍ជាច្រើន
គូរដែលបានធ្លាក់ពីលើស្ពានផែ Hilarous នៃដងទន្លេ Shelbyville ប៉ែកខាងត្បូងនៃរដ្ឋ Grand
Rapids។

តាមប្រភពពត៌មានពីរដ្ឋ Grand Rapid បានអោយដឹងថា កាលពីថ្ងៃ ច័ន្ទម្សិលមិញនេះ មានគូរ
ស្នេហ៍ជាច្រើនគូរ បានរៀបអាពារហ៍ពិពាហ៍ក្នុងតំបន់ Bay Pointe Inn នៅជិតទន្លេ Gun។ ពេល
ដែលបរិភោគអាហារពេលថ្ងៃត្រង់រួច គូរស្នេហ៍ទាំងអស់បាននាំគ្នាទៅថតរូបអនុស្សារីយ៍នៅលើ
ផែ Hilarous។ ពេលដែលពួកគេកំពុងឈរថតបានត្រឹមតែ ៣០​ នាទី ស្រាប់តែផែនោះបាន
បាក់ធ្លាក់ចូលទៅក្នុងទឹក។ ភ្លាមៗនោះគូរស្នេហ៍ទាំងអស់មានភាពភ័យខ្លាចយ៉ាងខ្លាំង ហើយស្រ
វ៉ែស្រវ៉ា ប្រឹងហែលរកច្រាំងយកតែរួចខ្លួន ភ្លេចប្ដី ភ្លេចប្រពន្ធអស់រលែង។

តាមប្រភពដដែលបានអោយដឹងថា៖ ដោយសារកំលាំងទឹកទន្លេហូរជាមធ្យម ក្នុងរយះពេល
២០ នាទី បានធ្វើអោយគូរស្នេហ៍ទាំងអស់ជួសង្គ្រោះគ្នាបាន ពោលគឺពុំមានគូរស្នេហ៍ណាម្នាក់
រងគ្រោះ ឬបាត់បង់ជីវិតនោះទេ។ ប្រភពដដែលបានបញ្ចាក់ទៀតថា ពេលឡើតដល់គោកវិញ
គេបានស្រែកយ៉ាងរីករាយថា! យើងផុតទុក្ខហើយ! ពិតជាអពារហ៍ពិពាហ៍ដ៏អស្ចារ្យដែលមិន
ធ្លាប់មានមែន។

នេះជាវីដេអូក្លីបនៃការបាក់ស្ពាននេះ។ សូមចុចដើម្បីមើល៕




ដោយ៖ សារិន
ប្រភព៖adilymail


Tags: unbelievable funny weeding english