CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ហេតុអ្វី Apple មិនទាន់ចង់បង្ហាញ iPhone 5 ?

ក្រោយពេលដែល Apple បង្ហាញវត្តមាន iPhone 4S បណ្តាអតិថិជននិងអ្នកគាំទ្រជាច្រើន
មានអារម្មណ៍ហាក់បីដូចជាអស់សង្ឃឹម និងលែងសូវមានជំនឿចិត្តលើ Apple ដូចមុន
ទៀតហើយ។ រយៈពលជាងមួយឆ្នាំនៃការរង់ចាំ បូករួមទាំងពត៌មានចរចាមអារាមជាច្រើន បណ្តាអ្នកគាំទ្រចង់ឃើញនូវផលិតផលថ្មីមួយទៀតរបស់ Apple ដែលមានការរចនាខុសគ្នា
នឹង iPhone 4 និងមានលក្ខណៈពិសេសៗជាច្រើនទៀត ។

គំរូរចនាថ្មីរបស់ iPhone 5
បើតាមអ្នកវិភាគ John Gruber របស់ទំព័របច្ចេកវិទ្យា Daring Fireball អោយដឹងថា Apple មិន
ទាន់ចង់បង្ហាញវត្តមានរបស់ iPhone 5 ភ្លាមៗនៅក្នុងឆ្នាំនេះនោះទេ ។ លោក John Gruber
ធ្លាប់បាននិយាយជាមួយទំព័រពត៌មានមួយចំនួនតាំងពីមុនពេលដែល Apple ចាប់ផ្តើមគំរោង
ផលិត iPhone កំណែឆ្នាំ 2011 នេះមកម្ល៉េះថា Apple មានបំណងត្រឹមតែធ្វើការអភិវឌ្ឍន៍ ពី
iPhone 4 អោយទៅជា iPhone 4S ប៉ុណ្ណោះដើម្បីបន្តរក្សានូវរចនារបស់ខ្លួន ។

ជាក់ស្តែងមិនមានអ្វីខុសគ្នាទៅនឹង iPhone រួមទាំង Macbook និង iMac នោះទេគឺសុទ្ធតែមាន
លក្ខណៈដូចៗគ្នា ។ ក្រុមហ៊ុនតែងតែធ្វើការពន្យារយៈពេល ២ឆ្នាំសំរាប់បង្ហាញនូវម៉ូដរចនា
ថ្មីផ្សេងជូនអតិថិជនរបស់ខ្លួន ។ តួយ៉ាងដូចជាពី iPhone 3G អភិវឌ្ឍន៍ជា iPhone 3GS និង
iPhone 4 អោយទៅជា iPhone 4S�ជាដើម ។ គ្រប់កិច្ចការគឺសុទ្ធតែស្ថិតនៅក្នុងគំរោងរយៈ
ពេលវែងរបស់ Apple ។

ដោយឡែកបើតាមទំព័រ DailyMail បានអោយដឹងថាលោក Steve Jobs ធ្លាប់បានចូលរួមនៅ
ក្នុងកិច្ចពិភាក្សាសំរាប់អភិវឌ្ឍន៍គំរោងផ្នែកសេវាកម្មផ្ទុកទិន្នន័យ iCloud ឧបករណ៍ស្តាប់ចំរៀង
iPod ,tablet iPad, ទូរស័ព្ទ iPhone និងម៉ាស៊ីនកុំព្យូទ័រ Macbook សំរាប់រយៈពេលបួនឆ្នាំខាង
មុខនេះទៀតផងដែរ ។ ដោយបានដឹងមុនពីស្ថានភាពជំងឺរបស់ខ្លួន លោក Steve Jobs បាន
ប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការចង្អុលបង្ហាញទិសដៅដល់ Apple ។ ប្រការនេះ
គឺជាគោលដៅមួយដើម្បីជួយអោយក្រុមហ៊ុនអាចនៅបន្តកិច្ចការដ៏ល្អរបស់ខ្លួនបានទៅទៀត
ក្រោយពេលដែលអតីតនាយកដ៏ឆ្នើមម្នាក់លាចាកលោកនេះទៅ ។

យោងតាមដំណឹងនេះប្រិយមិត្តទាំងឡាយ ក៏ដូចជាអតិថិជនរបស់ Apple មិនគួរមានការ
អស់សង្ឃឹមទៀតនោះទេ :) ។ នៅថ្ងៃណាមួយ iPhone 5 នឹងបង្ហាញខ្លួនជាមិនខាន ៕
ប្រភព៖ PLXH
ដោយ៖ រស្មី

Tags: electronicappleiphone 5smartphoneiphoneiphone 4ssteve jobs