CamNews

អង់គ្លេស ៖ លេចចេញស្រមោលខ្មោច កូនក្មេងនៅក្នុងផ្ទះ

ប្តីប្រពន្ធមួយគូបានបញ្ជាក់ថា នៅក្នុងផ្ទះរបស់គាត់មានខ្មោចលង បន្ទាប់ពីពួកគេថតរូប
ហើយ
មានស្រមោលខ្មោចកូនក្មេងនៅក្នុងរូបថតនោះ។

លោក John Gore អាយុ 43ឆ្នាំមានភាពរន្ធត់យ៉ាងខ្លាំងនៅពេលបានឃើញស្រមោលចម្លែកមួយ
នៅក្នុងរូបថតដែលគាត់បានថត។ រូបភាពចម្លែកនោះ គឺដូចជាស្រមោលកូនក្មេងម្នាក់កំពុងឈរនៅ
ក្បែរកៅអី។ រូបថតនោះ គាត់ថតនៅក្នុងបន្ទប់ទទួលភ្ញៀវ ក្នុងផ្ទះដែលគាត់ និងប្រពន្ធគាត់ គឺលោក
ស្រី Sonia Jones រស់នៅ ឯ Cheltenham, Gloucestershire, ប្រទេសអង់គ្លេស។

រូបភាពស្រមោលខ្មោចកូនក្មេង?

ចាប់តាំងពីពេលនោះមកទើបអ្នកជិតខាងដឹងថា មានកូនក្មេងម្នាក់បានស្លាប់ដោយមិនដឹងមូល
ហេតុនៅក្នុងផ្ទះនោះពេលកំពុងគេង កាលពីពីរ បីឆ្នាំមុន។ លោក Gore និងលោកស្រី Jones
ក៏បានប្រាប់ឲ្យដឹងដែរថា ឧបករណ៍អគ្គីសនីត្រូវបានបិទបើកដោយគ្មានមូលហេតុ ចំណែកប៉ុស្តិ៍
ទូរទស្សន៍វិញក៏ត្រូវបានដូរចុះឡើងដោយខ្លួនឯងដែរ។ ប៉ុន្តែប្តីប្រពន្ធមួយគូនេះ មិនបានខ្លាច និង
មានគំរោងផ្លាស់ប្តូរផ្ទះនោះឡើយ ផ្ទុយទៅវិញបែរជាដាក់ឈ្មោះឲ្យខ្មោចនោះថា “Johnny Junior”
ដោយពួកគេជឿថា កូនខ្មោចនោះជាខ្មោចទេវតា។

រឿងអរូបីយ ដូចជាខ្មោចព្រាយបិសាចនេះ នៅតែមិនទាន់មានអ្នកណាអាចស្រាយបញ្ជាក់ឲ្យបាន
ច្បាស់លាស់នៅឡើយទេ ថាវាមានពិតមែន រឺក៏អត់ទេនៅលើផែនដីយើងនេះ សូម្បីតែប្រទេសអង់-
គ្លេសដែលជាប្រទេសរីកចំរើនទៅហើយ ក៏នៅមានជំនឿលើរឿងនេះទៀត។ ដូច្នេះ ជឿថាមាន
ខ្មោចរឺក៏អត់ គឺអាស្រ័យលើការយល់ឃើញរបស់ប្រិយមិត្តរៀងៗខ្លួនទៅចុះ៕
ដោយ៖ ណាណូ
ប្រភព៖ kenh14

Tags: ghost unbelievable