CamNews

ទូរស័ព្ទ ផលិតផលថ្មី 

ទូរស័ព្ទ Google Nexus ពន្យាពេលបង្ហាញវត្តមាន ដោយសារ Steve Jobs

Smartphone Nexus របស់ Google (ផលិតដោយក្រុមហ៊ន Samsung ) រំពឹងថានឹងបង្ហាញវត្ត
មានដល់មហាជនទូទៅនៅដើមសប្តាហ៍ក្រោយនេះ ប៉ុន្តត្រូវបានក្រុមហ៊ុននេះធ្វើការពន្យា
ពេលទៅវិញដោយនិយាយថាមិនសមស្របខណៈពេលដែលអតីត CEO របស់ Apple ទើបតែ
ទទួលមរណៈភាព ។

"Google និង Samsung បានឯកភាពគ្នាមិនបង្ហាញវត្តមានផលិតផលថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិ
ការណ៍ CTIA ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះទេ ដោយសារតែស្ថានភាពមិនអំណោយផល ។
យើងខ្ញុំនឹងផ្តល់ពត៌មានសារជាថ្មីស្តីអំពីការបង្ហាញវត្តមាននៃផលិតផលថ្មីនេះនៅក្នុងពេល
ឆាប់ៗខាងមុខនេះ " ជាសំដីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ Samsung ។

ពត៌មានស្តីពីការពន្យាពេលឧទ្ទេសនាមផលិតផលនេះគឺមានការទាក់ទងនឹងលោក Steve
Jobs ដែលត្រូវបានគេហទំព័រពីរគឺ Cnet និង All Things D ទទួលស្គាល់ ។

ទូរស័ព្ទថ្មីរបស់ Google ត្រូវបានដឹងថាមានឈ្មោះ Nexus Prime ដំណើរការដោយប្រព័ន្ធ
Android 4 (Ice Cream Sandwich) ។ បើតាមវីដេអូមួយនៅលើទំព័រ Mobilissimo បានអោយ
ដឹងថា Nexus Prime មានអេក្រង់ប្រភេទ Super AMOLED ទំហំ ៤,៦៥អ៊ីង មាន resolution
១២៨០x៧២០ pixel គឺមានកំរិតមួយខ្ពស់បំផុតបើប្រៀបធៀបជាមួយ iPhone 4S គឺត្រឹមតែ
៩៦០ x ៦៤០ pixel ប៉ុណ្ណោះ ។ កាមេរ៉ាខាងក្រោយទំហំ ៥ megapixel ។


ប្រភព៖ Genk
ដោយ៖ រស្មី

Tags: samsungsmartphonegooglegoogle nexus primenexus prime