CamNews

ទូរស័ព្ទ ផលិតផលថ្មី 

HTC ម៉ូដែលទីពីរជាមួយកាសស្តាប់ Beast បង្ហាញខ្លួន

HTC ទើបតែបានបង្ហាញវត្តមានថ្មីមួយទៀតនូវ smartphone Sensation XL មានអេក្រង់
៤,៧អ៊ីង ភ្ជាប់មកជាមួយនូវកាសដ៏ប្រណិត Beast នាពេលថ្មីៗនេះ ។

HTC Sensation XL គឺជាសមាជិកថ្មីបំផុតមួយនៅក្នុងក្រុម smartphone Android របស់ក្រុម
ហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ។ វាក៏ជាម៉ូដែលទីពីរផងដែរ របស់ HTC ដែលមានភ្ជាប់មកជាមួយ
នូវកាសដ៏ប្រណិត Beast ។

HTC Sensation XL ដំណើរការដោយយប្រព័ន្ធ Android 2.3 Gingerbread មាន Processor
ជា Qualcomm MSM8255 Scorpion ១,៥ GHz, Processor ក្រាហ្វិច Adreno 205, RAM មាន
ទំហំ ៧៦៨MB ។

ឧបករណ៍ថ្មីនេះមានកំរាស់ត្រឹមតែ ៩,៩មីលីម៉ែត្រ អេក្រង់ទំហំ ៤,៧អ៊ីង S-LCD, resolution
WVGA,មានកញ្ចក់ Gorilla Glass សំរាប់ការពារការសឹករិច។ មានកាមេរ៉ាខាងក្រោយទំហំ
៨ megapixel, Lens (កែវម៉ាស៊ីនថត) ទំហំ ២៨មីលីម៉ែត្រ, F/2.2 និងអាចថតវីដេអូ 720p ។
កាមេរ៉ាមុខទំហំ ១,៣ megapixel អង្គចងចាំខាងក្នុងទំហំ ១៦GB តែពុំមានកន្លែងសំរាប់បន្ថែម
អង្គចងចាំក្រៅ microSD នោះឡើយ ។ HTC Sensation XL អាចភ្ជាប់បានជាមួយ GPS,
Wi-Fi b/g/n, Bluetooth, 3G ។

HTC Sensation XL មានគំរោងនឹងចេញលក់នៅខែវិច្ឆិការខាងមុខនេះ ។ ចំពោះតំលៃនូវពុំ
ទាន់មានពត៌មានលំអិតណាមួយធ្វើការចុះផ្សាយអោយដឹងនូវឡើយដែរ ៕



ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronicsmartphonehtcsmartphone sensation xlsmartphone androidhtc sensation xlandroid 2.3 gingerbreadqualcomm msm8255 scorpion