CamNews

ប្លែកៗ 

ស្នាមដៅលើក្មេងប្រុសសុំទានម្នាក់ ធ្វើឲ្យគេមានភាពល្បីល្បាញ

ក្មេងប្រុសសុំទាន អាយុ៩ឆ្នាំម្នាក់ ឈ្មោះGran Agha បានក្លាយជាអ្នកល្បីឈ្មោះនៅក្នុង
ស្រុកកំណើតរបស់គាត់ នៅទីក្រុងLashkar Gah ក្នុងប្រទេសអាហ្គានីស្ថាន     បន្ទាប់ពី
ស្នាមដៅលើស្បែករបស់គាត់ត្រូវបានចេញផ្សាយជាលើកដំបូង​នៅ​ខែមេសា ឆ្នាំ២០១២
។ កាលពីប៉ុន្មានឆ្នាំមុន គ្រួសារក្មេងប្រុសGran   គឺមានជីវភាពលំបាកណាស់ និង គ្មាន
លទិ្ធភាពគ្រប់គ្រាន់បញ្ជូនកូនទៅសាលាទេ។ ក្មេងប្រុសនេះបានដើរសុំទាន  នៅតាមចំ
ឡាន។ ក្រោយមក  បណ្តាញសារពត៌មានក្នុងស្រុកនិយាយថា  អតីតក្មេងប្រុសសុំទាន
បានអៈអាងថាមុនគេបានរកឃើញស្នាមដៅពីកំណើតរបស់គាត់ ឪពុករបស់គាត់លោក
Sher Aghaនឹងវាយគាត់ ប្រសិនបើគាត់មិនអាចរកប្រាក់ត្រឡប់មកផ្ទះបាន២,៥០ផោន
ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី តាំងពីក្មេងប្រុសនេះ     បានរកឃើញស្នាមដៅលើខ្លួន
របស់គេមក  គ្រួសាររបស់គេបានស្រឡាញ់  និង មើលថែរក្សាគេបានយ៉ាងល្អ។  

ប្រាក់ដែលបរិច្ចាគឲ្យក្មេងប្រុសនេះ បានដឹកនាំដោយពួកឈ្មួញ និង អ្នកជំនួញជាច្រើន។
ក្រុមពាណិជ្ជកម្ម លោកHelmand  បញ្ចាក់ថា   ការឲ្យប្រាក់ចំនួន៩០០ផោន ទៅគ្រួសារ
Gran ដូច្នេះហើយGran   អាចឈប់សុំទានបាន និង ចំណាយទៅលើថ្លែសាលាជារៀង
រាល់ខែ រហូតដល់គេរៀនចប់។ លោកAli Ahmad Naseri អៈអាងថា    សមាជិកគ្រួសារ
Gran ទាំងអស់នឹងទទួលបានប្រាក់៦២ផោន ជារៀងរាល់ខែ    រហូតដល់ក្មេងប្រុសនេះ
ទទួលបានការអប់រំខ្ពស់។ លើកនេះទៅទៀត គាត់បន្ថែមថា   យើងនឹងឲ្យដីមួយកន្លែង
ដល់គ្រួសាររបស់គេដើម្បីធ្វើផ្ទះ។ ក្រុមអ្នកជំនួញបានបង្ហាញថា​  ស្នាមដៅលើខ្លួនរបស់
ក្មេងប្រុសនេះគឺដូចជាផែនទីប្រទេសអាហ្គានីស្ថាន  ហើយពួកគេបានសំរេចចិត្តថាផ្តល់
ឲ្យGran ដើម្បីឲ្យគេបានចូលរៀន។

ដោយៈ  វណ្ណៈ
ប្រភពៈ  allvoices

 

 


Tags: Afghanistan Strange