CamNews

បច្ចេកវិទ្យា 

Steve Jobs ដឹងមុនថាខ្លួនជិតស្លាប់

នៅក្នុងកិច្ចសម្ភាសន៍ចុងក្រោយជាមួយ Walter Isaacson ដែលជាអ្នកនិពន្ធសៀវភៅស្តីអំពី
ឆាកជីវិតរបស់លោក​ Steve Jobs , Jobs បានអោយដឹងថាខ្លួនគាត់មិនអាចរស់នៅបានយូរ
ទៀតឡើយ ។

ពត៌មានដែលបានចុះផ្សាយនៅលើទំព័រ Wall បានអោយដឹងថា ៖ទាំង Jobs និងអ្នកនិពន្ធ
សៀវភៅស្តីអំពីឆាកជីវិតរបស់លោក គឺលោក Walter Isaccson សុទ្ធតែបានដឹងមុនពីការ
ចាកចេញទៅនៃ"បុគ្គលឆ្នើម" របស់ Apple ។ តាមពត៌មានមួយពីអ្នកដែលស្និទ្ធជាមួយគ្រួសារ
របស់ Jobs អោយដឹងថា នៅក្នុងកិច្ចសម្ភាសន៍ចុងក្រោយរបស់ Isaacson ដែលបានធ្វើឡើង
កាលពីប្រមាណជា ៤សប្តាហ៍មុន(ក្រោយពេលដែលលោក Jobs លាចេញពីតំណែងជា
ប្រធានរបស់ក្រុមហ៊ុន Apple), Steve Jobs បានដឹងមុនថាគាត់នឹងត្រូវចាកចេញទៅរហូត
ពីពិភពលោកនេះ ។ ចំពោះពត៌មានលំអិតស្តីអំពីកិច្ចសន្ទនាគ្នានេះនឹងធ្វើការបង្ហាញនៅ
ទំព័រចុងក្រោយរបស់សៀវភៅដែលនិយាយពីឆាកជីវិតរបស់ Jobs ដែលគ្រោងនឹងចេញ
ផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិការខាងមុខនេះ ។

"Steve Jobs: A Biography" ត្រូវបានសរសេរដោយ Walter Isaacson នៅពេលដែលបង្ហាញ
វត្តមាននោះ វានឹងក្លាយជាសៀវភៅដ៏អស្ចារ្យមួយនៅក្នុងសតវត្សរ៍នេះ សំរាប់អ្នកដែលចូល
ចិត្តស្រលាញ់វិស័យបច្ចេកវិទ្យា ។ អតីតអ្នកនិព្ធរបស់ទស្សនាវដ្តី Time រូបនេះបានចាប់ផ្តើម
និពន្ធសៀវភៅដែលរៀបរាប់ពីឆាកជីវិតរបស់លោក Steve Jobs ចាប់តាំងពីឆ្នាំ ១៩៩៩ មក
ម្ល៉េះ ។ នៅក្នុងរយៈកាលនៃការអនុវត្តន៍នោះលោកបានទៅជួបសន្ទនាជាមួយក្រុមគ្រួសារ,
អ្នករួមការងារជាមួយលោក Jobs នៅ Apple ក៏ដូចជាដៃគូប្រជែងរបស់ Apple ផងដែរ ។
ជាមួយលោក Jobs លោកបានធ្វើកិច្ចសម្ពាសន៍ចំនួន ៤០លើកមុននឹងធ្វើការបោះពុម្ភសៀវ
ភៅនេះឡើង ។ បើទោះបីជាមិនទាន់បានចេញលក់ជាផ្លូវការនៃសៀវភៅដែលនិយាយពី
ឆាកជីវិតរបស់លោក Jobs ៖ �Steve Jobs: A Biography� ក៏ពិតមែន តែវាកំពុងតែបានមាន
ឈ្មោះក្នុងបញ្ជីរសៀវភៅដែលលក់ដាច់បំផុតនៅលើទំព័រ Amazon ។

សៀវភៅដែលនិយាយពីឆាកជីវិតរបស់លោក Steve Jobs កំពុងតែស្ថិតនៅក្នុងបញ្ជីរ
Best selling របស់ Amazon បើទោះជាមិនទាន់បានចេញលក់ក៏ដោយ

ប្រភព៖ Dailyinfo
ដោយ៖ រដ្ឋា

Tags: ipadappleiphonesteve jobs