CamNews

ទូរស័ព្ទ 

Samsung បាននាំយក សារធាតុស្បែក មកបំពាក់លើ Galaxy S4 និង S4 mini ដែរហើយ សក្តិសមនឹងសុភាពបុរស

ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ទើបតែធ្វើការប្រកាសបង្ហាញ នូវវើហ្សិន Black Edition របស់ Galaxy S4 និង Galaxy S4 mini ស្អាតប្លែកភ្នែក។ ចំនុចពិសេសរបស់វាគឺ សំបកផ្នែកខាងក្រោយ របស់ពួកវា សុទ្ធតែបំពាក់នូវសារធាតុស្បែក (ក្លែងក្លាយ) ដូចទៅនឹង Galaxy Note 3 ដែរ។

Samsung Galaxy S4 Black Edition

វើហ្សិន Galaxy S4 Black Edition បំពាក់នូវ CPU Qualcomm Snapdragon 600 Quad Core Krait 300 1.9 GHz និង GPU Adreno 320។ បណ្តា Hardware នៅសល់មួយចំនួនទៀតមានដូចជា  អេក្រង់ 5 inch full HD, RAM 2 GB, មេម៉ូរីក្នុង 16 GB, camera ក្រោយ 13MP, WiFi, LTE, Bluetooth 4.0, NFC, DLNA និងថាមពលថ្ម 2600 mAh រួមជាមួយ Android 4.2.2 Jelly Bean។

Galaxy S4 mini Black Edition មានរូបសណ្ឋាន Hardware ដូចទៅនឹង S4 mini ផងដែរ ជាមួយនឹង អេក្រង់ 4.3 inch qHD, CPU Dual Core Snapdragon 400 1.7 GHz, 1,5 GB RAM, មេម៉ូរីក្នុង 8 GB, កាតមេម៉ូរីក្រៅ microSD និងថាមពលថ្ម 1900 mAh។

Samsung Galaxy S4 mini Black Edition

Galaxy S4 និង S4 mini Black Edition សុទ្ធតែត្រូវបានដាក់លក់ដំបូងគេ នៅលើទីផ្សារប្រទេស រុស្ស៊ី នៅក្នុងខែកុម្ភះនេះ ក្នុងកំរិតតំលៃលក់ ៦៦០ ដុល្លារ (S4) និង ៤៦០ ដុល្លារ (S4 mini) ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: galaxy S4 Galaxy S4 mini black version Samsung Hightech