CamNews

ជីវិត និងការងារ 

ស្រីស្អាតជនជាតិកូរ៉េ ហូបក្រដាសជាអាហារ

កម្មវិធីក្នុងប៉ុស្ត៍ទូរទស្សន៍ TvN កាលពីរាត្រីម្សិលមិញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយបាន
ណែនាំនារីម្នាក់ដែលមានជីវិតចម្លែកប្លែកគេ។ នាង Park Jung Min ដែលត្រូវបានគេដាក់ឈ្មោះ
ក្រៅឱ្យថាជា កញ្ញា A4 នោះបានបង្ហាញខ្លួន។

នាងជានារីម្នាកដែលចម្លែក មានទម្លាប់ក្នុងការហូបក្រដាសជាអាហារប្រចាំថ្ងៃ។ មនុស្សជាច្រើន
ហូបបាយជាអាហារជាប្រចាំ តែសម្រាប់នារីម្នាក់នេះវិញគឺអាហារជាប្រចាំរបស់នាងគឺក្រដាស
ដែលក្នុងនោះនាងហូបរាល់ក្រដាសទាំងអស់ មិនថាក្រដាសធម្មតា សៀវភៅ កេះ ឬសូម្បីតែក្រ
ដាសអនាម័យក្នុងបន្ទប់ទឹក។

Park បានប្រាប់ថានាងបានចាប់ផ្ដើមញាំក្រដាសជាអាហារមកច្រើនឆ្នាំមកហើយព្រោះនាងបាន
ដឹងថាក្រដាសទាំងនោះមានអនាម័យ ហើយអាចទំពារបានយូរដូចជាស្ករកៅស៊ូហេតុនេះហើយ
ទើបគេទម្លាប់ញាំក្រដាសមករហូតមកច្រើនឆ្នាំមកហើយ ក្នុងនោះរាល់ម្ហូបគេបានប្រើប្រាស់ក្រ
ដាសដើម្បីញុំាជាមួយហាក់ដូចជាបាយដូចច្នោះដែរ ហើយថែមទាំងអាចយកទៅរម្ងាស់ស៊ុបបាន
ទៀតផង៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: life living lifestyle