CamNews

រូបភាពផ្សេងៗ 

រូបភាពខ្លះៗរំលឹកពីសកម្មភាពរបស់លោកស្ទីវ ចប ពេលកន្លងមក

មរណៈភាពរបស់លោកស្ទីវចបស្ថាបនិករបស់ក្រុមហ៊ុន Apple ដោយសារជម្ងឺរមហារីក
ក្នុងវ័យ ៥៦ ឆ្នាំបានបង្កភាពរំជើបរំជួលដល់អ្នកគាំទ្រយ៉ាងខ្លាំង។ ខាងក្រោមនេះជារូបភាពខ្លះៗរំលឹកពីសកម្មភាពរបស់លោកកាលពីពេលកន្លងមក៖

ឆ្នាំ ១៩៧៧ ពេលលោកបង្ហាញ Apple II នៅ Cupertino នារដ្ឋកាលីហ្វ័រញ៉ា។


ឆ្នាំ ១៩៨៤ក្នុងខែមេសា (រូបខាងឆ្វេងទី១) ពេលលោកបង្ហាញ Apple IIc
ដែលជាសេរីថ្មីរបស់ Apple Apple II នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។



ឆ្នាំ ១៩៨៤ក្នុងខែមករា ពេលលោកបង្ហាញ កំព្យូទ័រប្រភេទ Macintosh នៅ
Cupertino នារដ្ឋកាលីហ្វ័រញ៉ា។



នាថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៩០ ពេលលោកបង្ហាញកំព្យូទ័រ NeXTstation នារដ្ឋ
សាន់ហ្វ្រាន់ស៊ីកូ។


នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៩៧ ពេលលោកថ្លែងសន្ទរកថានៅមជ្ឈមណ្ឌល
MacWorld នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។


នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៩៨ ពេលលោកបង្ហាញកំព្យូទ័រ iMac នៅ Cupertino នារដ្ឋកាលីហ្វ័រញ៉ា។

នាថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០០៤ ពេលលោកបង្ហាញiPod mini នៅ នៅមជ្ឈមណ្ឌល
MacWorld នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។


រូបភាពលោកស្ទីវចបត្រូវបានបង្ហាញរូមគ្នាសម្រាប់ឆ្នាំ ២០០០ ២០០៣ ២០០៥ ២០០៦
២០០៧ និង ២០០៨។ ក្នុងឆ្នាំ ២០០៨ ខែ កញ្ញា លោកបានសុំឈប់ដើម្បីព្យាបាលជម្ងឺ។



ឆ្នាំ ២០០៧ ពេលដែលលោកកាន់បង្ហាញ Apple iPhone។

នាថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ពេលលោកបង្ហាញ MacBook Air នៅ នៅមជ្ឈមណ្ឌល
MacWorld នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។


នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១០ ពេលលោកបង្ហាញ iPad នៅ នៅមជ្ឈមណ្ឌល MacWorld នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។


នាថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១០ ពេលលោកបង្ហាញ iPhone 4។


នាថ្ងៃទី ខែ មិនា ឆ្នាំ ២០១១ ពេលលោកបង្ហាញ iPod នារដ្ឋសាន់ហ្វ្រាន់ស៊ីកូ។


រូបភាព iPhone ដែលកំពុងបង្ហាញរូបថតលោក ស្ទីវចប ដើម្បីគោរពវិញ្ញាណខ័ន្តលោក។
(Yahoo! News)
ដោយៈសំអាត

Tags: appleiphonestevemacintosh