CamNews

បច្ចេកវិទ្យា 

រំលឹកឡើងវីញពីបច្ចេកវិទ្យាដ៏អស្ចារ្យដែលលោក Steve Jobs បាននាំមកអោយពិភពលោក

ការចាកចេញមិនវិលត្រលប់មកវិញរបស់លោក Steve Jobs គឺជាដំណឹងដ៏ក្រៀមក្រំមួយ
សំរាប់ពិភពបច្ចេកវិទ្យាទាំងមូល ក៏ដូចជាពិភពលោកយើងនេះ ។ " វីរៈបុរស" របស់ Apple
បានធ្វើអោយពិភពលោកទាំងមូលបានស្គាល់អ្វីទៅដែលហៅថាភាពទាន់សម័យនៃបច្ចេក
វិទ្យា និងបានធ្វើអោយជីវិតរស់នៅរបស់មនុស្សកាន់តែមានភាពស៊ីវីល័យមួយកំរិតទៀត
ជាមួយបច្ចេកវិទ្យាដ៏អស្ចារ្យនេះ ។

យើងខ្ញុំសូមធ្វើការរំលឹកឡើងវិញខ្លះៗអំពីជីវប្រវត្តិរបស់លោក Steve Jobs នៅក្នុងពិភព
បច្ចេកវិទ្យាជូនប្រិយមិត្តបានជា្របដូចតទៅ ៖

លោកកើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅជាមួយគ្រួសារនៅ San Francisco មានឪពុក
ឈ្មោះ Joanne Simpson និងម្តាយ Abdulfattah Jandali ។ ក្រោយមកលោកត្រូវបានប្តីប្រពន្ធ
លោក Paul និង Clara Jobs ទទួលធ្វើជាកូនចញ្ចឹម និងប្រាំខែក្រោយក៏បានប្តូរទៅរស់នៅឯ
Mountain View រដ្ឋ California ។

-ឆ្នាំ ១៩៦៩៖ត្រូវបានលោក William Hewlett ទទួលអោយចូលធ្វើការនៅក្នុងក្រុមហ៊ុន HP

Steve Jobs (ឈរ) និង Steve Wozniak
-ឆ្នាំ១៩៧១ -បានជួបជាមួយ Steve Wozniak, ដែលជាដៃគូបង្កើតក្រុមហ៊ុន Apple សព្វថ្ងៃនេះ
-ឆ្នាំ១៩៧២ - បញ្ចប់ការសិក្សានៅមធ្យមសិក្សា Homestead High School នៅឯ Los Altos ។
បន្ទាប់មកលោកក៏បានចុះឈ្មោះចូលរៀននៅឯមាហាវិទ្យាល័យ Read, Portland, Oregon,
ប៉ុន្តែបានបោះបង់ការសិក្សាចោលបន្ទាប់ពីរៀនបានមួយឆមាស ។

-ឆ្នាំ១៩៧៤ ៖ ចូលធ្វើការនៅក្នុងក្រុមហ៊ុន Atari Inc ក្នុងមុខនាទីខាងបច្ចេកទេស ។
-ឆ្នាំ១៩៧៥ ៖ចូលរួមកិច្ចប្រជុំជាលើកដំបូងជាមួយសមាគមន៍ �Homebrew Computer Club�
ដែលជាសមាគមន៍ជំនាញពីបញ្ហាដែលទាក់ទងទៅនឹងម៉ាស៊ីនកុំព្យូទ័រ ។
-ឆ្នាំ១៩៧៦៖ Jobs និង Wozniak ចូលហ៊ុនគ្នាបានប្រាក់ ១៧៥០ដុល្លាអាមេរិក និងបានចាប់
ផ្តើមផលិតកុំព្យូទ័រលើតុដំបូងដែលមានឈ្មោះថា Apple I ។

-ឆ្នាំ១៩៧៦ ដដែល៖ បង្កើតក្រុមហ៊ុន Apple Computer Company រួមគ្នាជាមួយ Wozniak
និងRonald Wayne ។ ២សប្តាហ៍ក្រោយលោក Wayne ក៏បានលក់ភាគហ៊ុនរបស់លោក ។
-ឆ្នាំ១៩៧៦​ នេះដែរ Jobs និង Wozniak ក៏បានបង្ហាញវត្តមាន Apple I ដែលជាម៉ាស៊ីន
កុំព្យូទ័រដំបូងដែលមាន interface វីដេអូ និងមានអង្គចងចាំ ROM និងបានលក់ក្នុងតំលៃ
៦៦៦,៦៦ដុល្លាអាមេរិក ។
-ឆ្នាំ ១៩៧៧៖ Apple ប្តូរឈ្មោះទៅជា Apple Computer Inc ។ ឆ្នាំនោះដដែល Apple ក៏បាន
បង្ហាញវត្តមានរបស់ Apple II ដែលជាម៉ាស៊ីនកុំព្យូថ្មីមួយទៀតជាលើកដំបូងលើពិភពលោក
ដែលត្រូវបានគេប្រើប្រាស់ដូចជាកុំព្យូទ័រជាលក្ខណៈឯកជន ។
-ឆ្នាំ ១៩៧៨ ៖ Jobs មានកូនស្រីជាលើកដំបូងឈ្មោះ Lisa ជាមួយប្រពន្ធឈ្មោះ Chrisann
Brennan ។
-ឆ្នាំ ១៩៧៩៖ ចាប់ផ្តើមអភិវឌ្ឍន៍ជាមួយកុំព្យូទ័រ Macintosh ។
-ឆ្នាំ ១៩៨០ កុំព្យូទ័រ Apple III បានចាប់កំណើត ។
-ឆ្នាំ ១៩៨០ ដដែល Apple បានឈានជើងចូលទៅក្នុងទីផ្សារភាគហ៊ុនជាលើកដំបូងដែល
តំលៃភាគហ៊ុនពេលនោះបានលោតពី ២២ ដុល្លាអាមេរិកឡើង ២៩ដុល្លាអាមេរិក នៅក្នុងថ្ងៃ
ដំបូង ។

-ឆ្នាំ ១៩៨១ ៖ Jobs ចូលរួមចំណែកអស់ពីកំលាំងកាយចិត្តដើម្បីធ្វើការអភិវឌ្ឍន៍ Macintosh
-ឆ្នាំ ១៩៨៣ ៖ ជ្រើសតាំងលោក John Sculley ធ្វើជា CEO របស់ Apple ។
-ឆ្នាំ ១៩៨៣ ដដែល៖ បង្ហាញវត្តមាន �Lisa�ដែលជាកុំព្យូទ័របញ្ជារដោយ Mouseលើក
ដំបូង ។ ប៉ុន្តែផលិតផលនេះទទួលបរាជ័យនៅលើទីផ្សារ ។

-ឆ្នាំ ១៩៨៤ ៖ Apple បង្ហាញវត្តមានកុំព្យូទ័រ Macintosh ។
ឆ្នាំ​ ១៩៨៥ ៖ ទទួលបានពានរង្វាន់ផ្នែកបច្ចេកវិទ្យារបស់ជាតិ ដែលប្រគល់ជូនដោយប្រធានា
ធិបតីអាមេរិកលោក Ronald Reagan ។
-ឆ្នាំ ១៩៨៥ ដដែល Jobs ត្រូវបានធ្លាក់ពីតំណែងដឹកនាំរបស់ Apple ដោយសារមានបញ្ហា
ខ្វែងគំនិតគ្នាជាមួយ Sculley ។ Jobs បានលាលែងពីតំណែងដោយបាននាំទៅជាមួយនូវ
បុគ្គលិក៥រូប ផ្សេងទៀតទៅជាមួយលោក ។ ក្នុងឆ្នាំនោះលោកក៏បានបង្កើតនូវក្រុមហ៊ុនមួយ
ទៀតមានឈ្មោះថា Next Inc ក្នុងទិសដៅធ្វើអោយមានភាពប្រសើរឡើងផ្នែក Hardware និង
ផ្នែកSoftware ។ ក្រោយមកក៏បានប្តូរឈ្មោះទៅជា Next Computer Inc ។

-ឆ្នាំ ១៩៨៦៖បានទិញបន្តនូវក្រុមហ៊ុន Pixar ពី George Lucas ក្នុងតំលៃក្រោម ១០លាន
ដុល្លាអាមេរិក និងក្រោយមកបានប្តូរឈ្មោះទៅជាក្រុមហ៊ុនផលិតខ្សែភាពយន្ត Pixar
Animation Studios ។
-ឆ្នាំ ១៩៨៩៖ Next បង្ហាញវត្តមានកុំព្យូទ័រ NeXT Computer ជាមួយតំលៃ ៦៥០០ដុល្លា
អាមេរិករឺអាចហៅម្យ៉ាងទៀតថា The Cube ។ កុំព្យូទ័រនេះត្រូវបានបរាជ័យជាថ្មីនៅលើ
ទីផ្សារ ។
-ឆ្នាំ ១៩៨៩ ដដែល Pixar ទទួលបានជ័យលាភីពានរង្វាន់ Academy Award ជាមួយ
ភាពយន្តរឿងខា្នតតូច �Tin Toy� ។

-ឆ្នាំ ១៩៩១ ៖ Steve Jobs រៀបអាពាហ៍ពិពាហ៍ជាមួយ Laurene Powell ដែលជាប្រពន្ធសព្វ
ថ្ងៃរបស់លោក និងមានកូនចំនួនបីនាក់ ។
-ឆ្នាំ ១៩៩២ ៖ Steve Jobs ចេញផ្សាយនូវប្រព័ន្ធដំណើរការ(OS) NEXTSTEP សំរាប់
Processor Intel Corp .486 ។ ប៉ុន្តែទទួលបរាជ័យនៅក្នុងការប្រកួតប្រជែងជាមួយ Windows
របស់ Microsoft និង OS/2 របស់ IBM ។
-ឆ្នាំ ១៩៩៣ ៖ បិទទ្វារផ្នែក Hardware ដោយមកផ្តោតតែលើផ្នែក Software មួយមុខវិញ
-ឆ្នាំ​ ១៩៩៥ ភាពយន្តរឿង "Toy Story� របស់ Pixar ដែលមានលោក Jobs ជានាយកនោះ
បានក្លាយខ្សែភាបយន្តដែលមានចំណូលខ្ពស់បំផុត ។
-ឆ្នាំ ១៩៩៦ ៖ Apple បានទិញក្រុមហ៊ុន Next Computer របស់ Jobs ក្នុងតំលៃ ៤២៧ លាន
ដុល្លាអាមេរិកជាសាច់ប្រាក់បូករួមទាំងភាគហ៊ុនរបស់ Apple ។ Jobs បានក្លាយជាទីប្រឹក្សា
របស់អគ្គនាយក Apple ដែលពេលនោះគឺលោក Gilbert F. Amelio ។
-ឆ្នាំ ១៩៩៧ ៖ Jobs បានក្លាយជានាយកប្រត្តិបត្តិបណ្តោះអាសន្ន និងជាអគ្គនាយករបស់
Apple បន្ទាប់ពីលោក Amelio ត្រូវបានផ្តួលរំលំ ។ ដែលប្រាក់ប្រៀរវត្សរបស់ Jobs ពេលនោះ
គឺ ១ដុល្លាអាមេរិក ។
-ឆ្នាំ ១៩៩៨ ៖Apple ចេញផ្សាយកុំព្យូទ័រ iMac �All in One� ជាមួយបរិមាណដ៏ច្រើនលើស
លប់ត្រូវបានចែកចាយ ។ ផលិតផលនេះបានជួយអោយ Apple ស្តារបានឡើងវិញផ្នែក
ហិរញ្ញវត្ថុរបស់ខ្លួនដែលតំលៃភាគហ៊ុនរបស់ក្រុមហ៊ុនពេលនោះឡើងដល់ ៤០០ភាគរយ ។

iMac បានទទួលពានរង្វាន់មាសនៅក្នុងកម្មវិធីប្រកួតប្រជែងមួយក្រោមប្រធានបទស្តីពី
សិល្បៈនិងការរចនា នៅក្នុងប្រទេសអង់គ្លេស ។ទស្សនាវដ្តី Vogue បានហៅ iMac ថា
"ជាម៉ូដែលមួយដែល Hot បំផុតនៅក្នុងរដូវផ្ការីក" ចំណែកទំព័រ Business Week បាន
សរសើរ iMac ថា"គឺជារូបភាពមួយក្នុងចំណោមរូបភាពដែលស្ថិតថេរបំផុតក្នុងសតវត្សរ៍"
ហើយលោក Jobs ក៏ទទួលបានពានរង្វាន់ពីមជ្ឈមណ្ឌលរចនា Chrysler ផ្នែករចនាសំរាប់
iMac ។

-ឆ្នាំ ១៩៩៨ ដដែល Apple ចាប់ផ្តើមរកប្រាក់ចំណូលរបស់ខ្លួននិងទទួលបានចំណូលដ៏
លើសលប់នៅក្នុងរយៈកាល ៤ត្រីមាសជាបន្តបន្ទាប់ ។
-ឆ្នាំ ២០០០ ៖ ប្តូរតំណែងពីបណ្តោះអាសន្នមកជានាយកពេញសិទ្ធិរបស់ Apple ។
-ឆ្នាំ ២០០១ ៖ Apple បង្ហាញវត្តមានថ្មីនៃប្រព័ន្ធដំណើរការ(OS) OS X ដោយផ្អែកលើមូល
ដ្ឋានគ្រឹះនៃ Unix ។
-ឆ្នាំ ២០០១ ដដែល Apple បានបោះជំហ៊ាននាំមុខមួយទៀតនៅលើទីផ្សារផ្នែកផលិតផល
អេឡិចត្រូនិចស្តាប់ចំរៀង Mp3 iPod ដែលជាឧបករណ៍ស្តាប់ចំរៀងអាចដាក់ជាប់និងខ្លួន
បានដែលឧបករណ៍នេះលក់បានចំនួនរហូតដល់ ៤,៤លានគ្រឿង ។
-ឆ្នាំ ២០០២ ៖ Apple បង្ហាញវត្តមានកុំព្យូទ័រលើតុ iMac ដែលមានអេក្រង់រាបស្មើ ។ បន្ទាប់
មកផលិតផលនេះក៏ត្រូវបានបង្ហាញវត្តមាននៅលើទំព័រទស្សនាវដ្តី Time ផងដែរ ។
-ឆ្នាំ ២០០៣ ៖ Jobs បានធ្វើការឧទ្ទេសនាម iTunes Music Store ។ បន្ទាប់មកទៀតក៏បាន
បង្ហាញវត្តមានកុំព្យូទ័រឯកជន PowerMac G5 64 bit ។
-ឆ្នាំ ២០០៤ ៖ iPod Mini ដែលជាឧបករណ៍ស្តាប់ចំរៀងមានទំហំតូចថ្មីមួយទៀតត្រូវបាន
បង្ហាញខ្លួន ។
-ឆ្នាំ ២០០៤ ដដែលក្នុងខែ កុម្ភៈ កិច្ចព្រមព្រាងគ្នារវាង Pixar និង Disney អស់សុពលភាព
និងក្រោយមកទៀតក្រុមហ៊ុនទាំងពីរនេះបានព្យាយាមបន្តទំនាក់ទំនងដដែលតែពុំទទួល
បានលទ្ធផល ។ ដូច្នេះហើយទើបលោក Jobs បានធ្វើសេចក្តីប្រកាសមួយថា Pixar នឹង
ស្វែងរកដៃគូរថ្មីមួយមកសហការដើម្បបន្តការផលិតខ្សែភាពយន្ត ។ ប៉ុន្តែចុងបញ្ចប់ Pixar
ត្រូវបានលក់បន្តអោយក្រុមហ៊ុន Walt Disney នៅក្នុងឆ្នាំ ២០០៦ ។
-ឆ្នាំ ២០០៤ ក្នុងកំឡុងខែសីហា Jobs បានធ្វើរោគវិនិច្ឆ័យឃើញថាមានរោគមហារីកលំពែង
ដែលតំរូវអោយលោកធ្វើការវះកាត់មួយរយៈ ។ Jobs បានវិលត្រលប់មកជាមួយការងារវិញ
នៅក្នុងខែកញ្ញា ឆ្នាំនោះដដែល ។
-ឆ្នាំ ២០០៤ ៖ Apple បានធ្វើការប្រកាសពីប្រាក់ចំណូលរបស់ខ្លួនសំរាប់ត្រីមាសទីបួន ថា
មានកំរិតមួយដ៏ខ្ពស់លើសលប់ទទួលបានពីការធ្វើជំនួញលើឧបករណ៍ iPod ដែលគិតមក
ដល់ថ្ងៃបញ្ចប់នៃត្រីមាសទីបួននាថ្ងៃទី ២៥ កញ្ញា មានចំនួន ២,៣ពាន់លានដុល្លាអាមេរិក។
-ឆ្នាំ ២០០៥ ៖ Apple បានធ្វើការប្រកាសថាខ្លួនកំពុងតែធ្វើការប្តូរពីការប្រើប្រាស់ Processor
PowerPC របស់ IBM ទៅប្រើរបស់ Intel វិញ ។
-ឆ្នាំ ២០០៧ ៖ Jobs បានធ្វើការឧទ្ទេសនាម iPhone ដែលជាទូរស័ព្ទ Smartphone គ្មានប៊ូតុង
ដំបូងរបស់ខ្លួន នៅក្នុងកម្មវិធីតាំងពិព័ណ៌ Macworld Expo ។

-ឆ្នាំ ២០០៨ នាចុងខែធ្នូ Apple បានប្រកាសថាលោក Jobs នឹងមិនមានវត្តមាននៅក្នុង
កម្មវិធីMacworld Expo 2009 ទេ ។ ដែលយោងតាមសេចក្តីប្រកាសនេះធ្វើអោយមហាជន
ទូទៅបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាសុខភាពរបស់លោក Jobs ។ Apple
ក៏បានអោយដឹងផងដែរថាចាប់តាំងពីឆ្នាំ ២០០៩ នេះទៅ ក្រុមហ៊ុននឹងមិនចូលរួមក្នុងកម្មវិធី
នេះទៀតឡើយ ។
-ឆ្នាំ ២០០៩ ដើមខែមករា Jobs បានអោយដឹងថាលោកកំពុងតែប្រឈមនឹងបញ្ហាស្រក
ទំងន់គួរអោយព្រួយបារម្មណ៍ដោយសារតែបាត់បង់តុល្យភាពអ័រម៉ូន ។ នៅពេលនោះដែរ
Jobs បានទទួលស្គាល់ថាខ្លួនលោកគ្មានលទ្ធភាពនឹងបន្តជាតំណែងជា CEO របស់ Apple
បានទៀតនោះទេ ។ មួយសប្តាហ៍ក្រោយ Jobs បានប្រកាសថានឹងផ្អាកមួយរយៈរហូតដល់
ខែមិថុនា ក៏ព្រោះតែបញ្ហាសុខភាពរបស់លោកកាន់តែមានសភាពអាក្រក់ទៅៗ ដោយជំនួស
អោយលោក Tim Cook ធ្វើជាអ្នកកាន់ការជំនួសលោកនៅក្នុងរយៈកាលដែលអវត្តមានរបស់
គាត់នៅ Apple ។ Apple បានអោយដឹងផងដែរថា Jobs នឹងនៅតែបន្តចូលរួមនៅក្នុងកិច្ចការ
ផ្តល់នូវគំរោងថ្មីៗសំរាប់ Apple ដដែល ។

-ខែមិថុនាឆ្នាំ ២០០៩ ទំព័រ Wall បានចេញផ្សាយដំណឹងស្តីពីលោក Jobs បានឆ្លងកាត់នូវ
ការវះកាត់នៅឯមន្ទីរពេទ្យមួយនៅ Tennessee ។
-ខែ មិថុនាឆ្នាំ ២០០៩ ដដែល Apple បានធ្វើសេចក្តីប្រកាសមួយថា Jobs នឹងវិលមកធ្វើការ
វិញនៅចុងខែនេះ ។
-ខែមករាឆ្នាំ ២០១០ ៖ Apple ប្រកាសបង្ហាញវត្តមាន iPad ។ iPad ទទួលបានជោគជ័យ
យ៉ាងខ្លាំងនៅលើទីផ្សារផលិតផលអេឡិចត្រូនិចជាមួយបច្ចេកវិទ្យាថ្មីមួយទៀតរបស់ខ្លួន ។
-ខែកញ្ញា ឆ្នាំ​២០១០ ៖ Jobs មានវត្តមាននៅលើវេទិការនៅឯ San Francisco ដើម្បីធ្វើការ
ឧទ្ទេសនាម set-top box កំណែជំនាន់ទីពីររបស់ Apple TV ដែលជួយបញ្ជូនវីដេអូពីInternet
រឺពីឧបករណ៍ចល័តដូចជា iPhone និង iPad ទៅកាន់ទូរទស្សន៍ ។
-ខែមករាឆ្នាំ ២០១១ ៖ Apple បានធ្វើសេចក្តីប្រកាសថា Jobs សុំឈប់សំរាកដើម្បីព្យាបាល
ជំងឺបញ្ហាសុខភាពរបស់លោក Jobs បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំលៃភាគហ៊ុន ផលិត
ផលនិងរាល់សកម្មភាពពាណិជ្ជកម្មរបស់ Apple ។
-ខែមិថុនាឆ្នាំ ២០១១ ៖ Jobs ស្រាប់តែមានវត្តមាននៅក្នុងសន្និសិទក្រុមអ្នកជំនាញទាំង
ឡាយនៅទូទាំងពិភពលោករបស់ Apple ដើម្បីធ្វើការឧទ្ទេសនាម iCloud និង iOS 5 ។ មួយ
រយៈខ្លីក្រោយ Jobs មានជំនួបមួយជាមួយក្រុមប្រឹក្សាទីក្រុង Cupertino ក្នុងសហរដ្ឋអាមេរិក
ដើម្បីសុំការអនុញ្ញាតច្បាប់សាងសង់ទីស្នាក់ការថ្មីមួយរាងដូចជាទីអាវកាសនៅក្នុង
ទីក្រុងនេះ ។

លោក Tim Cook និង Steve Jobs
-ខែសីហា ឆ្នាំ​ ២០១១៖ Jobs បានអោយដឹងថាលោកនឹងចុះចេញពីតំណែងជានាយក
ប្រតិបត្តិរបស់ Apple និងលោក Tim Cook នឹងក្លាយជាអ្នកទទួលស្នងតំណែងនេះបន្ត ។
ហើយពេលដែលលោកអាចជាសះស្បើយមកវិញលោកនឹងបន្តត្រឹមតែជាប្រធាននៃ
គណៈកម្មការគ្រប់គ្រងរបស់ក្រុមហ៊ុនប៉ុណ្ណោះ ។
-មកដល់ថ្ងៃទី ៥​ខែតុលា ឆ្នាំ ២០១១ ៖ លោក Steve Jobs បានទទួលមរណៈភាពនៅ
អាយុ៥៦ ឆ្នាំដោយបន្សល់ទុកប្រពន្ធជាទីស្រលាញ់និងកូនចំនួន ៤នាក់ ។

គួរបញ្ជាក់ផងដែរថាលោក Steve Jobs ទទួលមរណៈភាពគឺនៅក្រោយពេលតែមួយថ្ងៃ
ប៉ុណ្ណោះនៃការបង្ហាញវត្តមានរបស់ឧបករណ៍ជំនាន់ថ្មីទី ៥ របស់ Apple គឺ iPhone 4S ៕
ប្រភព៖ PCWorld
ដោយ៖ រស្មី

Tags: electronicappletim cookiphoneipodsteve jobs