CamNews

ថេបប្ល៊ែត 

Microsoft បង្ហាញខ្លួន tablet Windows 8.1 ទំហំ 7 inch ប្រើ Chip Bay Trail Quad Core

នៅឯ Computex (តៃវ៉ាន់), Microsoft បានណែនាំបង្ហាញនូវ Windows 8.1 នៅលើផលិតផល
Tablet គំរូមួយមានទំហំ 7 inch។

ជាមួយឈ្មោះ "Lyon" នេះគឺជាផលិតផល tablet ដំបូងគេប្រើ Windows 8 មានទំហំអេក្រង់
7 inch។ តាមគេហទំព័រ Microsoft News, Lyon ក៏ជាគំរូ Tablet ដំបូងគេក្នុងចំណោម Tablet
ផ្សេងទៀត ដែលប្រើ Chip Quad Core Bay Trail Atom របស់ Intel។

Lyon មាន RAM 2GB មេម៉ូរីក្នុង 64/128GB ហើយអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត
microSD។ វាមានកាមេរ៉ាពីរ (ខាងមុខ និងខាងក្រោយ) ក្នុងនោះកាមេរ៉ាក្រោយ មាន អំពូល
flash LED ពីរ។ ខ្នាតប្រវែងរបស់ Lyon គឺ: 20 cm x 12 cm x 11 mm, ទម្ងន់ 470 g។ បច្ចុប្បន្ន
ជាមួយថ្ម 2400mAh, Lyon អាចបើកមើលវីដេអូបានតែ  3,5 ម៉ោងជាប់គ្នាប៉ុណ្ណោះ។

Lyon នឹងត្រូវបាន Microsoft ចាត់ចូលក្នុងស៊េរីតំលៃថោក និងអាចធ្វើការដាក់លក់ ឆាប់ៗនេះ
មិនខាន៕

ដោយ៖​ សិលា
ប្រភព៖ VReview


Tags: Microsoft tablet Windows 8.1 chip Bay Trail 4 core hightech