CamNews

ទូរស័ព្ទ 

LG បង្ហាញណែនាំ G2 វើហ្សិនពណ៌ក្រហម និងទឹកមាស ជាផ្លូវការ

កាលពីថ្ងៃម្សិលមិញ LG បានធ្វើការបង្ហាញណែនាំជាផ្លូវការ នូវវើហ្សិនពណ៌ ក្រហម និងមាស នៃ G2 ក្នុងបរិមាណមានកំណត់។ សំបកផ្នែកខាងក្រោយរបស់ G2 ពណ៌ក្រហម និងពណ៌មាស មាន សភាពដូចជា គ្រើមជាងបន្តិច បើប្រៀបជាមួយនឹងពណ៌ស និងខ្មៅ សព្វថ្ងៃនេះ។

លក្ខណៈសម្បត្តិរបស់ G2 ពណ៌ថ្មីទាំងពីរនេះ គឺមិនមានអ្វីផ្លាស់ប្តូរទេ បើប្រៀបជាមួយនឹង វើហ្សិន ពីរពណ៌ដំបូង ដោយក្នុងនោះរួមមាន អេក្រង់ទំហំ 5,2" Full-HD, chip quad core Snapdragon 800, RAM 2GB, camera 13 megapixel, Android 4.2 Jelly Bean។

នៅឯទីផ្សារប្រទេសកូរ៉សខាងត្បូង G2 ពណ៌ក្រហម និងមាស មិនមានតំលៃលក់ផ្លាស់ប្តូរទេ បើធៀប នឹងពណ៌ស និងខ្មៅ ពោលគឺមានតំលៃប្រហែល ៤៩៦ ដុល្លារ សម្រាប់វើហ្សិន 16GB និងមានតំលៃ ៥៦០ ដុល្លារ សម្រាប់វើហ្សិន 32GB។

ស្មាតហ្វូននេះ នឹងដាក់លក់នៅប្រទេសសាំងហ្គាពួរ ចាប់ពីថ្ងៃទី ១៨ ខែមករា ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: LG G2 red and gold version Smartphone Hightech