CamNews

យល់ដឹង 

ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?

នៅពេលផែនដីឈប់វិលជាសន្សឹមៗ នោះមានន័យថា ពិភពលោកទាំងមូលនឹងត្រូវជួបគ្រោះ
រញ្ជួយដី រលកយក្ស និងគ្រោះថ្នាក់រាប់មិនអស់ដទៃទៀត ដែលត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូន
មនុស្ស និងសត្វទាំងអស់ ទៅកាន់រណ្ដៅផុតពូជ។

ប្រសិនសំណាងបានឆ្លងផុតពីការស្លាប់ តើពិភពលោកនឹងទៅជាយ៉ាងណា បន្ទាប់ពីផែនដីឈប់
វិល? ដំបូង ផែនដីនឹងត្រូវចំណាយពេលដល់ទៅ ១ឆ្នាំ ដើម្បីធ្វើនូវអ្វីដែលវាធ្លាប់បានធ្វើ ត្រឹមតែ
១ថ្ងៃ ៖ បង្កើតពេលថ្ងៃ និងពេលយប់។ ប្រសិនមិនធ្លាប់បានទៅប៉ូលខាងជើង ឬខាងត្បូង ពេល
នោះ អ្នកនឹងបានជួបនឹងបរិយាកាស ពាក់កណ្ដាលឆ្នាំជាយប់ និងពាក់កណ្ដាលឆ្នាំ
ជាថ្ងៃ។

ដូចទៅនឹងប៉ូលខាងជើង និងខាងត្បូង បណ្ដាតំបន់នៅលើពិភពលោក នឹងមានរដូវផ្សេងៗគ្នា
តែការប្ដូរផ្លាស់នៃអាកាសធាតុ នឹងជាបញ្ហាធំ សម្រាប់តំបន់នៃបន្ទាត់អេក្វាទ័រ។ តំបន់អេក្វាទ័រ
នឹងត្រូវឆ្លងកាត់កំដៅដ៏ខ្លាំងនៅពេលផែនដីមកក្បែរព្រះអាទិត្យ ហើយផ្នែកម្ខាងទៀតនៃផែនដី
នឹងត្រូវត្រជាក់ដល់កំពូល ដោយសារតែមិនបានឃើញពន្លឺព្រះអាទិត្យរយៈពេលកន្លះឆ្នាំ។

ពេលនោះ អ្នកប្រហែលជាពិចារណាថានឹងទៅរស់នៅក្នុងតំបន់មានកំដៅ និងត្រជាក់មធ្យម
គឺប៉ូលខាងជើង និងខាងត្បូង ប៉ុន្ដែ វាហួសពេលទៅហើយ។ អ្វីៗទាំង នៅតំបន់ប៉ូល បានលិច
ក្នុងទឹកសមុទ្រ។ ផែនដីវិលជុំវិញខ្លួនវា បានធ្វើឱ្យទឹកប្រមូលផ្ដុំច្រើន នៅត្រង់តំបន់ខ្សែអេក្វាទ័
រ។ ប្រសិនផែនដី លែងវិលជុំខ្លួនវា នោះទឹកនឹងហូរសន្សឹមៗ ទៅកាន់តំបន់ប៉ូលទាំងពីរ ជា
លទ្ធផល ផែនដីនឹងមានទ្វីបតែមួយគត់ ដែលស្ថិតនៅតាមបណ្ដោយតំបន់ខ្សែអេក្វាទ័រ ហើយ
សមុទ្រក៏នឹងត្រូវបានចែកជា ២ គឺសមុទ្រខាងជើង និងខាងត្បូង។

តើមនុស្សអាចនឹងនៅមានជីវិត ក្នុងពិភពលោកមួយបែបនេះ? មនុស្សយើងប្រាកដជាអាចអុជ
ភ្លើងក្នុងស្បៃរាត្រី អាចប្រើម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ ប៉ុន្ដែអ្វីទាំងអស់ មិនស្ថិតនៅក្រោមការ
គ្រប់គ្រងនោះទេ។ ម្យ៉ាងទៀត តើប្រភេទគ្រាប់ពូជណាខ្លះ ដែលអាចដុះឡើង មានផ្លែផ្កា នៅ
ក្នុងអាកាសធាតុក្ដៅខ្លាំង និងត្រជាក់ខ្លាំងដូច្នេះ? តើប្រភេទសត្វចិញ្ចឹមណាខ្លះ ដែលអាចរស់
នៅបាន? ទាំងនេះ គឺជាគ្រោះថ្នាក់ដ៏ធំ សម្រាប់មនុស្ស ព្រោះវាគឺជាអាហារចម្បងរបស់មនុស្ស
ដូច្នេះ តើមនុស្សនឹងទៅជាយ៉ាងណា ពេលអាហាររបស់ខ្លួន ត្រូវផុតពូជ?

ពិភពលោកនឹងក្លាយជាឋាននរកពិតប្រាកដ ហើយប្រសិនផែនដីឈប់វិល នោះក៏ប្រហែលជា
មនុស្សគួរតែគិតថា ប្រការអាក្រក់ទាំងនេះ នឹងមិនអាចប៉ះពាល់ដល់បរលោក ប្រសិនឋានសួគ៌
និងឋាននរក ពិតជាមានប្រាកដមែន៕


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Genk/Howstuffworks


Tags: earth stop turning