CamNews

បច្ចេកវិទ្យា 

CEO របស់ Microsoft ខាតបង់អស់ប្រាក់ចំណូល ផ្ទាល់ខ្លួនចំនួនពាក់កណ្តាល

Steve Ballmer ទើបតែទទួលបាន ១,៣៨ លានដុល្លាអាមេរិកពីប្រាក់ចំណូលក្នុងឆ្នាំ ២០១១
ដែលចំនួននេះត្រូវបាន Microsoft ធ្វើការកត់សំគាល់ថាមានចំនួនទាបជាងផែនការដែលបាន
កំណត់ ដោយសារតែលោកមិនទទួលបានជោគជ័យនៅក្នុងកិច្ចការអភិវឌ្ឍន៍អោយកាន់តែ
ប្រសើរឡើងនៃកម្មវិធី Windows Phone សំរាប់ទូរស័ព្ទរបស់ខ្លួន ។

ជាក់ស្តែង បើតាម Bloomberg បានអោយដឹងថាប្រសិនជាទទួលជោគជ័យនៅក្នុងមុខងារជា
CEO មែននោះ ប្រាក់បៀរវត្សរបស់លោកគឺមានចំនួន ៦៨២,៥០០ដុល្លាអាមេរិក និងប្រាក់
រង្វាន់បន្ថែមចំនួន ២០០ភាគរយបន្ថែមទៀតលើប្រាក់ទាំងនោះ (សរុប ២,០៥លានដុល្លា
អាមេរិក) ។ ប៉ុន្តែផ្ទុយទៅវិញដោយការមិនទទួលបានជោគជ័យលើកិច្ចការមួយចំនួន ជាហេតុ
លោក Steve Ballmer ទទួលបានប្រាក់រង្វាន់ត្រឹមតែ ១០០ភាគរយប៉ុណ្ណោះ ។

ក្រុមអ្នកដឹកនាំជាន់ខ្ពស់ទាំងឡាយបានធ្វើការវាយតំលៃខ្ពស់ចំពោះលោក Steve Ballmer ថា
លោក Steve Ballmer បានជួយដល់ Microsoft អោយមានប្រាក់ចំណូលគួរអោយមោទន និង
ការបង្ហាញវត្តមាននូវ Windows 8 ចំពេលវេលា និងការធ្វើទំនាក់ទំនងជាមួយ Nokia និង
Facebook ។ ប៉ុន្តែពួកគេក៏មានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីការធ្វើចរាចរណ៍នៅលើទីផ្សារ
នៃបណ្តាឧបករណ៍ដំណើរការដោយប្រព័ន្ធ Windows Phone (បានធ្វើការកំណត់ត្រឹមតែចំនួន
១,៧៥លានផលិតផលប៉ុណ្ណោះនៅក្នុងឆមាសទីពីរឆ្នាំ ២០១១) និងចំណូលរបស់ Windows
សំរាប់ PC ក៏មានការធ្លាក់ចុះចំនួន ២ភាគរយផងដែរ ។

ក្រៅពីលោក Steve Ballmer, Microsoft ក៍បានប្រកាសអោយដឹងពីចំនួនប្រាក់បៀរវត្សរបស់
បុគ្គលិកជាន់ខ្ពស់មួយចំនួនផ្សេងទៀតផងដែរ ។ នាយកប្រតិបត្តិលោក Kevin Turner មាន
ប្រាក់បៀរវត្សខ្ពស់បំផុតឡើងដល់ ៩,៣លានដុល្លាអាមេរិកដែលបូករួមទាំងប្រាក់រង្វាន់ ចំនែក
លោក Steven Sinofsky អគ្គនិយករៀបចំ Windows ទទួលបាន ៧,២លានដុល្លាអាមេរិក ៕
ប្រភព៖ Bloomberg
ដោយ៖ រដ្ឋា

Tags: electronicceomicrosoftsteve ballmerwindows phonekevin turner