ព័ត៌មានកីឡា៖ យោងតាមការផ្សាយភ្ញាក់ងារព័ត៌មាន NOCC បានបង្ហាញថា កីឡាករកម្ពុជា ធ្វើដំណើរចូលរួមប្រកួត កីឡានៅអាស៊ី ដែលមានវត្ដមាន ៧ ប្រភេទ និងកីឡាករច្រើនរួបចួលទៅប្រកួត ក្នុងនោះ ក៏មានកីឡាករ អន សម្បត្ដិ ផងដែរ ។
វត្ដមានកីឡាករ អន សម្បត្ដិ ក្នុងប្រភេទកីឡា Tennis Soft ដែលចាប់ផ្ដើមប្រកួតកាលពីថ្ងៃ ទី ២៩ កញ្ញាទៅនេះ បានទទួលបរាជ័យ ៣ ប្រកួតទៅហើយ ក្នុងវិញ្ញាសារ Men's Singles Preliminary Group A ប៉ុន្ដែសម្រាប់ការប្រកួតថ្ងៃនេះ កីឡាករទទួលបានជ័យជំនះ ២ ការប្រកួតផ្ទួនៗវិញ។ ការប្រកួតលើកទី ១ ប៉ះជាមួយ RAJABALIEV Negmatullo មកពី ប្រទេសតាហ្ស៊ីគីស្ថាន បំបាក់ត្រឹម ពិន្ទុ ៤ ទល់ ០ លើកទី ២ ប៉ះជាមួយ LIN Ting Chun មកពីចិនតៃប៉ិ ត្រឹមពិន្ទុ ៤ ទល់នឹង ០ ដូចគ្នា។ សម្រាប់លទ្ធិផលដែលទទួលបាន ពិតជាល្អប្រសើរ តែព្រឹត្ដិការណ៍បន្ដទៀតមិនដឹងថាទៅជាយ៉ាងណា តួយ៉ាងការបរាជ័យ ៣ ប្រកួតគឺជាហេតុដែល ធ្វើឲ្យឱកាសនៃកាប្រកួតក្នុងវគ្គគៀកពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវបាត់បង់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC