CamNews

កីឡាអន្តរជាតិ 

មេស្ស៊ី ឬ រ៉ូណាល់ដូជាកំពូលកីឡាករ


កីឡាករ មេស្ស៊ី គឺជាកំលាំងដ៏មុតស្រួចរបស់ ក្រុម Barcelona ដែលបានជួយអោយក្រុម
យកឈ្នះBorisovកាលពីថ្ងៃពុធក្នុងលទ្ធផល៥០ដែលធ្វើអោយរួបលោកមានគ្រាប់បាល់
ចំនួន១៩៤គ្រាប់ដែលជាគ្រាប់បាល់សរុបដែលលោករកបានអោយក្រុម។
មេស្ស៊ី ត្រូវការតែ ៤២គ្រាប់តែប៉ុណ្ណោះដើម្បីយកឈ្នះ Cesar Rodriguesz ដែលមានគ្រាប់
បាល់សរុប ២៣៥ និងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបង្អស់អោយក្លឹប ក្នុង
ពេលដែលរ៉ូណាល់ដូនៅតែបន្តការតស៊ូសំរាប់ក្រុម Madrid។ ប៉ុន្តែទោះបីជាយ៉ាងណាក៏
ដោយលោកFigo ដែលបច្ចុប្បន្នជាទូតរបស់Inter Milanគិតថាវាជាការអត់ប្រយោជន៍
ដែលយើងធ្វើការប្រៀបធៀបទៅលើកីឡាករទាំងពីរដោយគាត់បាននិយាយថា៖
"វាមិនត្រឹមត្រូវទេដែលយើងធ្វើការប្រៀបធៀបរវាង រ៉ូណាល់ដូ និងមេស្ស៊ី"
"ខ្ញុំចូលចិត្តមើលការប្រកួតរបស់កីឡាករទាំងពីរ, ហេតុអ្វីបានចាំបាច់ជ្រើសរើសថាអ្នក
ណាល្អជាង"
"អ្នកទាំងពីរគឺជាកីឡាករផ្សេងគ្នា, ពូកគេមានលក្ខណៈសម្បត្តិខុសគ្នា"។
លោក Figo ដែលជាអតីតកីឡាករលេងអោយក្រុម Real Madrid និងBacelona ត្រូវបាន
បដិសេធចំពោះការលើកឡើងថាគាត់និងវិលត្រលប់ទៅបំរើការងារអោយ Benabeu៕

ប្រភព៖ Skysport
ដោយ វឌ្ឍនា

Tags: real madridmessironaldobacelona