CamNews

កីឡាអន្តរជាតិ 

Arsenal អាចនឹងខកខានមិនបានទិញ កីឡាករល្បីៗ ដោយសារនុយរបស់ Real Madrid

តាមការវិភាគរបស់អ្នកជំនាញ Dailymail បាននិយាយថា Arsenal អាចនឹងខកខាន ខាតពេលវេលា
មិនអាចទិញខ្សែរប្រយុទ្ធល្បីៗ បានដោយសារតែជាប់គាំង ជាមួយនិងកីឡាករ​ Higuain ដែលជា
នុយរបស់ Real Madrid ដើម្បីចាប់យកត្រី Suarez ។

Arsene Wenger

លោក Arsene Wenger បងធំរបស់ Arsenal បានដាក់គោលដៅទៅកីឡាករ Higuain របស់ Real
Madrid រួចហើយក៏បានដាក់ប្រាក់ដេញថ្លៃ ទៅកីឡាករ Suarez ក្នុងតំលៃ ៣០ លានផោនផងដែរ
តែត្រូវបានបដិសេធច្រានចោលដោយ Liverpool ទៅវិញ ។ Real Madrid កំពុងតែដាក់ Higuain
អោយ Liverpool ដើម្បីដោះដូរយក Suarez ដែលយើងជឿជាក់ថា Real Madrid មានឪកាសឈ្នះ
ច្រើនណាស់ ទៅលើសមរភូមិមួយនេះ ។ ជាមួយនិង Higuain ដែលត្រូវបានចាប់អារម្មណ៍ពីក្រុម
អ៊ីតាលី Napoli ផងដែរនោះ ។

Gonzalo Higuain

ក្នុងសភាពបែបនេះ Arsenal ដូចជាកំពុងតែទទួលការវាយប្រហារ ទាំងសងខាងអញ្ចឹង ដូចនេះក្រុម
Arsenal ត្រូវទប់ជំហរអោយជាប់ ថាតើត្រូវចាប់យក Suarez ឬ Higuain បើមិនដូច្នោះទេ ត្រីក៏បាត់
ទន្សាយក័រួចហើយ ៕

Luis Suarez

 


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: arsenal real madrid luis suarez higuain football star