CamNews

ថេបប្ល៊ែត 

Amazon Kindle ថ្មី មានអេក្រង់ពណ៌ធម្មជាតិ


កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុមហ៊ុន Amazon បានធ្វើសន្និសិទមួយ ដែលក្នុងនោះ ក្រុមហ៊ុន
នេះបានឲ្យដឹងថា នៅពេលខាងមុខនេះ ក្រុមហ៊ុន នឹងចេញលក់ឧបករណ៍អេឡិចត្រូនិច
Kindle សេរីថ្មីមួយដែលមានអេក្រង់ពណ៌ធម្មជាតិ។ ឧបករណ៍អេឡិចត្រូនិចថ្មីនេះ នឹងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការបញ្ជាទិញ ដូចជាសៀវភៅ និង ចម្រៀង
ជាដើម។

Amazon ត្រូវបានគេស្គាល់តាមរយៈគេហរទំព័រលក់ឥវ៉ាន់របស់ខ្លួន និង តាមរយ់ៈឧបករណ៍
អេឡិចត្រូនិច Kindle សម្រាប់អានសៀវភៅ ដែលអេក្រង់របស់វា ប្រើប្រាស់បច្ចេកវិទ្យា
E-ink Technology។ ជាមួយនឹង E-ink Technology អេក្រង់របស់ Amazon Kindle មើលទៅហាក់ដូចជា សន្លឹកសៀវភៅពិតៗ និង ប្រើប្រាស់ថ្មក្នុងកម្រិតទាបបំផុត។

ឧបករណ៍អេឡិចត្រូនិច Kindle សេរីថ្មីនេះ ត្រូវបានគេនិយាយថា នឹងត្រូវដាក់លក់ក្នុងតម្លៃ
២៥០ ដុល្លាអាមេរិក ដែលតម្លៃនេះទាបជាងឧបករណ៍អេឡិចត្រូនិច Ipad របស់ ក្រុមហ៊ុន
Apple ដល់ទៅជាងពាក់កណ្ដាល។ អ្នកវិភាគជាច្រើនបានិយាយថា ក្រុមហ៊ុន Amazon អាចសុខចិត្តលក់ ឧបករណ៍អេឡិចត្រូនិច Kindle សេរីថ្មី ខាត ដោយរំពឹងរកចំនួល
មកវិញតាមរយៈនៃការលក់ ដូចជាសៀវភៅ ឬ ចម្រៀងជាដើម ពីឧបករណ៍ នេះវិញ។

រហូតមកដល់ពេលនេះ ទោះពីជាមានការប្រណាំងប្រជែងរវាងក្រុមហ៊ុនជាច្រើន ដូចជា
ក្រុមហ៊ុន Samsung ជាដើម ក្រុមហ៊ុន Apple នៅតែឈរលើតំនែងលេខ ១ ដោយបាន
កាន់កាប់ទីផ្សារ ៧៥ ភាគរយ លើទីផ្សារ ឧបករណ៍អេឡិចត្រូនិច Tablets៕

ឧបករណ៍អេឡិចត្រូនិច Kindle ដែលមានលក់នៅល់ទីផ្សារសព្វថ្ងៃមានអេក្រង់ ស ខ្មៅ។
(dailymail)
ដោយៈសំអាត

Tags: tabletkindlecolor screenipadamazon