CamNews

មិនគួរឲ្យជឿ 

វីដេអូ គ្រោះថ្នាក់ ចៃដន្យ បែបរន្ធត់ ស្រ្តីពរពោះ ខ្វះតែបន្តិច ប៊ិះនឹងត្រូវរថភ្លើងបុក (មានវីដេអូ)

ស្ទើតែមិនគួរអោយជឿ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ នៅក្នុងក្រុង ប៉េកាំងប្រទេសចិនគឺជាក្រុម មនុស្សដែលជាសាក្សី បានឃើញហេតុការណ៍ ផ្ទាល់នឹងភ្នែក ដោយមានការគូសបញ្ជាក់អោយដឹងថា ស្រ្តីពរពោះម្នាក់ បានដើរធ្លាក់ចូលទៅក្នុងផ្លូវ រថ នៃខ្សែរថភ្លើង ខណៈមានវត្តមាន រថភ្លើង ក៏កំពុងតែ ធ្វើដំណើរឆ្ពោះមក ស្ថានីយ៍ កាលពីព្រឹក ថ្ងៃអង្គារ ដើម    សប្តាហ៍នេះ នេះបើយោងតាមការដកស្រង់​ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន អាស៊ីវ័ន ។

សេចក្តីរាយការណ៍    បញ្ជាក់អោយដឹងថា  ភ្លាមៗនោះ រថភ្លើង  បាន បង្ខំចិត្ត ចាប់ហ្វ្រាំងទាំងអាសន្ន ស្របពេលដែល ករណី បើសិនណា យឺតជាងនេះ តែបន្តិច អាចនឹងបុក ស្រី្តពរពោះ ខាងលើ ។ ភ្លាម ៗនោះ ខណៈវិនាទី នៃរថភ្លើង បង្ហាញវត្តមាន ប៊ិះនឹងបុក   ស្រ្តី ពរពោះម្នាក់នេះ  ដោយ ហេតុតែភ័យ ខ្លាំងពេក នាងបានវារ អោនចូលទៅខាងក្រោមរថភ្លើង ។​

ជាកិច្ចអន្តរាគមន៍ ក្រុមអ្នកធ្វើដំណើរ បានជួយសង្គ្រោះនាង​ដោយជួយទាញនាង ត្រលប់មកខាងលើ វិញ ។​ របាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះខាងលើ ពុំទទួលរងរបួសអ្វីនោះទេ តែមានការ តម្រូវអោយនាង គេងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាព សុខភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Viral video Liveleak Youtube Facebook Funny Video China